ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ប ស ស បានពង្រីកសមាជិកកើនឡើងដល់ជាង២លាននាក់នៅទូទាំងប្រទេស
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩មេសានេះថា គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)បានពង្រីកសមាជិកកើនឡើងដល់ចំនួន ២១៧៥៨៣៦នាក់ ស្រី ១២១៨២៩១នាក់ បានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់កាន់តែប្រសើរតាមរយៈការពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃ និងការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀត។

លោក កត្តា អ៊ន បានបន្តថា ក្នុងចំណោមសមាជិក ប.ស.ស. ជាង២លាននាក់ក្នុងនោះមានរបបវិភាគទានកាតព្វកិច្ចចំនួន ១៩៨៥៤៣៤នាក់ ស្រី១១០១៥៩៥នាក់ ក្នុងនោះមានមន្ត្រីសាធារណៈចំនួន ៤៣៧៨៥៣នាក់ ស្រី១៤៧៦១៦នាក់និងកម្មករកម្មការិនីចំនួន ១៤៤៧៥៨១នាក់ ស្រី៩៥៣៩៧៩នាក់។ របបវិភាគទានដោយស្ម័គ្រចិត្តមានចំនួន ១៩០៤០២នាក់ ស្រី១១៦៦៩៦នាក់ ក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ចំនួន១៥៣៤១៧នាក់ ស្រី៩៥៤៨១នាក់
អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន៣៦៩៨៥នាក់ ស្រី២១២១៥នាក់ សហព័ន្ធចំនួន ៩១៥៨នាក់ ស្រី៧៤៦៧នាក់និងកូនចំនួន២៧៨២៧នាក់ស្រី១៣៧៤៨នាក់។

គួរបញ្ជាក់ថា ចំពោះការប្រើបណ្ណរវាងបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ពេលទៅចុះឈ្មោះជាសមាជិកមានលក្ខណៈខុសគ្នា ព្រោះថាតាមគោលការណ៍បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស
ជាកម្មករកម្មការិនីចុះឈ្មោះធ្វើបណ្ណ ប.ស.ស នៅមិនទាន់មានសុពលភាពអាចប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យនានាជាដៃគូរបស់ ប.ស.ស.បានទេ លុះត្រាតែគាត់ត្រូវបង់ភាគទាន២ខែជាប់គ្នាជាមុនសិនទើបអាចមានសុពលភាពប្រើប្រាស់បានដោយក្នុង១ខែបង់ភាគទាន១៥៦០០រៀល៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?