Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​៖ កិច្ចការ​៩​ចំណុច​ដែល​ក្រសួង​បានធ្វើ​ដើម្បី​ផលប្រយោជន៍​កម្មករ សហជីព និង​វិស័យ​ឯកជន

បានផុស

នៅ

ការងារ​ចំនួន​៩​ចំណុច​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុវត្ត​ធ្វើ​គឺ​ដើម្បី​ផលប្រយោជន៍​កម្មករ សហជីព និង​វិស័យ​ឯកជន និង​ពង្រឹង​នូវ​ភាពសុខសាន្ត​នៅ​កន្លែង​ការងារ​។ នេះ​ជាការ​ថ្លែង​បញ្ជាក់​របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការគូសបញ្ជាក់រ​បស់​លោក​រដ្ឋមន្ត្រី បង្ហាញថា​ការងារ និង​ការកែលម្អ​ការផ្តល់សេវា​សាធារណៈ​ទាំង​៩​ចំនុច​នោះ​មានដូចជា ៖

​ទី​១ ក្រសួង​បាន​បែង​ចែក​វេន​មន្ត្រី​ប្រចាំការ និង​បន្ថែម​ម៉ោង​ធ្វើការ និង​ពង្រឹង​ប្រព័ន្ធ​ទូរ​សព្ទ Hotline ដើម្បី​ទទួល​ពាក្យបណ្តឹង សំណូមពរ និង​ដោះស្រាយ​ចម្ងល់​របស់​បងប្អូន​ក​ម្មករ​។

​ទី​២ ក្រសួង​បាន​បំពេញ​តួនាទី​ជា​ស្ថាប័ន​ដឹកមុខ​ក្នុង​យន្តការ​អធិការកិច្ច​អន្តរ​ស្ថាប័ន ដោយ​កំណត់​វិធីសាស្ត្រ​ចុះ​អធិការកិច្ច​។

ទី​៣ ក្រសួង​បាន​ចុះបញ្ជី​សហគ្រាស​ថ្មី​ចំនួន ២៨៧៤​សហគ្រាស ដែល​ធ្វើឱ្យ​សហគ្រាស​ដែល​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កើន​ពី​ចំនួន ៤០ ៩៧៥ ដល់​ចំនួន ៤៣ ៨៤៩​សហគ្រាស​។

​ទី​៤ ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ផ្ដល់​សេវា​ស្វែងរក​ការងារ តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដល់​ប្រជាពលរដ្ឋ ជាពិសេស​ដល់​បងប្អូន​កម្មករនិយោជិត នៅពេល​មាន​ករណី​រោងចក្រ​ក្ស័យធន​នៅមុខ​រោងចក្រ​តែម្តង​។

​ទី​៥ ក្រសួង​បាន​ខិតខំ​ធ្វើការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​បង្កើនល្បឿន​ដោះស្រាយ​ករណី​រោងចក្រ​ក្ស័យធន​ដោយ​ឈរលើ​ច្បាប់ និង​អត្ថប្រយោជន៍រ​បស់បង​ប្អូន​កម្មករនិយោជិត​ជាធំ​។

​ទី​៦ បាន​ខិតខំ​ពង្រឹងសមត្ថភាព គុណភាព និង​វិជ្ជាជីវៈ​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ​។

​ទី​៧ ក្រសួង​បាន​បន្ត​គាំទ្រ​ដល់​ដំណើរការ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

​ទី​៨ ក្រសួង​បាន​គោរព​នូវ​សិទ្ធិសេរីភាពរ​បស់បង​ប្អូន​កម្មករនិយោជិត និង​និយោជក ដោយ​បន្ត​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​។

​និង​ទី​៩ ក្រសួង​បាន​ជួបប្រជុំ​ជា​លក្ខណ​ត្រីមាស​ជាមួយ​គ្រប់​សហព័ន្ធ​សហជីព​, សហភាព​សហជីព​, និង​សមាគម​និយោជក ដើម្បី​ផ្លាស់ប្តូរ​យោបល់ ដោះស្រាយ​នូវ​ចម្ងល់​និង​សំណូមពរ​នានារ​បស់បង​ប្អូន​កម្មករនិយោជិត និង​និយោជក​បានជា​ទៀងទាត់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម