ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ ជួយអន្តរាគមន៍ ពលរដ្ឋខ្វះទឹកជាង ៧ ពាន់គ្រួសារ
អភិបាលខេត្តពោធិ៍សាត់ដឹកនាំកម្លាំងមន្ទីជំនាញនិងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះទៅត្រួតពិនិត្យប្រជាពលរដ្ឋ ចំនួន៧.៥៧៦គ្រួសារ ដែលបានស្នើសុំជួយអន្តរាគមន៍ដោយកំពុងបានប្រឈម នៅបញ្ហាកង្វះខាតទឹកប្រើប្រាស់ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

នៅក្នុងការចុះត្រួតពិនិត្យជាក់ស្ដែងនៃទីតាំងខាងលើនោះលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានលើកឡើងចំនួន៥ចំណុចថា៖ ១. អ្នកដែលមានអាជ្ញាបណ្ណអូសទឹកស្អាតឱ្យបានលឿន ត្រូវចាត់មន្ត្រីជំនាញដើម្បីចុះពិនិត្យមើល បន្ថែមលើទីតាំងដែលត្រូវប្រឈម បុកអណ្ដូងទឹកបន្ថែមជូនគាត់មួយចំនួនទៀត ស្រះទឹក និងមានវិធានការចាំបាច់ ព្រមទាំងផ្តល់ កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ទី២. ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយ រងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ។

៣. ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេសនិងក្នុងស្រុក ដើម្បីជួយមានវិធានការ និងផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។
៤. អាជ្ញាធរត្រូវឲ្យប្រជាពលរដ្ឋដែលចាក់ដីលប់ផ្លូវទឹកធ្វើលំនៅដ្ឋានត្រូវចាត់វិធានការឲ្យកាយផ្លូវទឹកវិញជាបន្ទាន់ និងពិនិត្យការផ្គត់ផ្គង់ទឹក និងចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីប្រជាពលរដ្ឋ នៅជនបទត្រូវការ។
ទី៥. មធ្យោបាយតែមួយគត់ត្រូវប្រើម៉ាសុីនប៉ូមទឹកចេញពីស្ទឹងពោធិ៍សាត់ដាក់ចូលមេប្រឡាយរូចហើយបើកទ្វាទឹកបញ្ជូនឲ្យមកដល់គ្រប់ទីតាំងដែលកំពុងខ្វះខាតទឹកប្រើប្រាស់នេះតែម្ដង ហើយត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកអាជ្ញាធរស្រុកនិងខេត្តដើម្បីមានវិធានការបន្ទាន់។

ជាការកត់សម្គាល់ ការខ្វះខាតទឹកប្រើប្រាស់ និងបរិភោគ នៅខេត្តពោធិ៍សាត់មិនមែនជាលើកទីមួយនោះទេ កន្លងមកឱ្យតែដល់រដូវប្រាំងម្តងៗ ជាពិសេសនៅក្នុងខែមេសា ឆ្នាំ២០២៤ ហើយសម្រាប់ ឆ្នាំ ២០២៤ អាកាសធាតុនារដូវប្រាំងឆ្នាំនេះ មានការឡើងកម្ដៅខ្លាំងជាងឆ្នាំមុនៗ ហើយកម្ពុជា និងប្រឈមនឹងគ្រោះរាំងស្ងួត ធ្ងន់ធ្ងរ ក្នុងក្របខណ្ឌ នៅទូទាំង ប្រទេស ដោយសារបរិមាណទឹកភ្លៀង ក្រោមមធ្យមភាគប្រចាំឆ្នាំ។
ជាចុងក្រោយ លោក យាំ យ៉េន មេឃុំតាលោរូមទាំងប្រជាពលរដ្ឋទាំង ៧.៥៧៦ គ្រួសារ និងអាជ្ញាធរស្រុកបានសម្ដែងការត្រេកអរយ៉ាងខ្លាំងដល់លោកអភិបាលខេត្តនិងមន្ទីរពាក់ព័ន្ធទាំងអស់ដែលបានមកជួយអន្តរាគមន៍នៅក្នុងឃុំតាលោចំនួន២២ភូមិកំពុងប្រឈមនិងកង្វះខាតទឹកសម្រាប់ការប្រើប្រាស់និងបរិភោគ ព្រោះបើសិនជាមេឃនៅតែបន្តរាំងស្ងួតមិនមានភ្លៀងរយៈពេល ១៥ថ្ងៃ ឬ ២០ ថ្ងៃខាងមុខទៀតពលរដ្ឋនៅទីនេះនឹងជួបការលំបាកហើយ៕

អត្ថបទ៖ លាន គ្រន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?