ព័ត៌មានជាតិ
ក្រសួងអប់រំណែនាំ ថែរក្សាសុខភាព និងបង្ការជំងឺនានា អំឡុងពេលអាកាសធាតុក្តៅខ្លាំង
ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្តីណែនាំ ស្តីពី ការថែរក្សាសុខភាពនិងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនៅតាមគ្រឹះស្ថានសិក្សា ដោយបានណែនាំដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនអនុវត្ត នូវវិធានការមួយចំនួនដើម្បីថែរក្សាសុខភាព និងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុក្តៅខ្លាំង ខណៈកម្ពុជាមានសីតុណ្ហភាពកើនឡើងពី៣៩ ដល់ជាង ៤០អង្សាសេ។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ។

សេចក្តីណែនាំ បានឱ្យដឹងថា វិធានការអនុវត្តនៅតាមគ្រឹះស្ថានសិក្សារួមមាន ត្រូវបើកទ្វារ បង្អួច នៃបន្ទប់រៀន ឱ្យបានស្រឡះល្អ ត្រូវណែនាំសិស្សឱ្យលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន នៅពេលចេញលេង ត្រូវណែនាំសិស្សឱ្យយកទឹកមកពីផ្ទះ ដូចជាទឹកដាំពុះ ទឹកសុទ្ធ ទឹកចម្លោះ និងទឹកស្អាតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅគ្រឹះស្ថានសិក្សា ត្រូវបាញ់ទឹកដាក់ទីធ្លាគ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សា តាមលទ្ធភាពនិងស្ថានភាពជាក់ស្តែង ដើម្បីបន្ថយកម្ដៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យាបាលសិស្សដើម្បីរកលទ្ធភាពបំពាក់កង្ហារនៅ តាមបន្ទប់រៀនជាដើម។
ព័ត៌មានពិស្ដារ៖




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់