ព័ត៌មានជាតិ
ក្រសួងអប់រំ គ្រោងនឹងរៀបចំដំណើរការប្រឡងបាក់ឌុបនៅដើមខែតុលា ខាងមុខ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣០ មេសា នេះថា សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ គ្រោងនឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ ខាងមុខ ខណៈឆ្នាំមុន ក្រសួងរៀបចំប្រឡងនៅថ្ងៃទី ៦ វិច្ឆិកា។
លោកស្រី បានពន្យល់ថា «ហេតុផលសំខាន់ដែលក្រសួងរៀបចំប្រឡងបាក់ឌុបលឿនជាងឆ្នាំមុន ដោយសារក្រសួងចង់ឱ្យបើកបវេសនកាល និងការសិក្សាវិលត្រឡប់មករកភាពដើមវិញ ក្រោយពីសម័យកូវីដ-១៩ ក្រសួង បានដាក់ឱ្យអនុវត្តចូលវិស្សមកាលមុនកាលកំណត់ ហើយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក៏លើកទៅធ្វើទៅឆ្ងាយ។ អីចឹងហើយ ក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ ក្រសួងព្យាយាមរំកិលការប្រឡង ក៏ដូចជាការចូលរៀនឱ្យវិលត្រឡប់មកដូចសភាពដើមវិញ ហើយសង្ឃឹមថា នាអនាគតដ៏ខ្លីនេះ យើងអាចចាប់ផ្ដើមការបើកបវេសនកាលក្នុងខែវិច្ឆិកាដូចដើមវិញ ហើយវិស្សមកាលសិស្សមានរយៈពេលវែងដូចកាលពីមុន ពីព្រោះឆ្នាំកន្លងមកនេះ គឺសិស្សានុសិស្សអត់បានវ៉ាកងយូរទេ ដោយសារយើងតម្រូវចូលកងក្នុងថ្ងៃទី ១ ខែធ្នូ ដើម្បីធ្វើយ៉ាងណាយើងអាចឆាប់វិលត្រឡប់ទៅរកសភាពដើមវិញ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧,៤១២ នាក់ ស្រី ៧៣,២៧៨ នាក់ ចែកជា ២២៧ មណ្ឌលប្រឡង ត្រូវជា ៥,៥៤៣ បន្ទប់។ ក្នុងនោះ មានបេក្ខជនមកប្រឡងចំនួន ១៣៥,០៨៤ នាក់ ស្រី ៧២,៣៤៤ នាក់។ ក្នុងចំណោមបេក្ខជនមកប្រឡង មានបេក្ខជនប្រឡងជាប់សរុប ៩៨,៤៦០ នាក់ ត្រូវជា ៧២.៨៩ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១,៦៧៣ នាក់, និទ្ទេស B ចំនួន ៦,៩៦៤ នាក់ និទ្ទេស C ចំនួន ១៨,៣០៨ នាក់, និទ្ទេស D ចំនួន ៣៤,២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧,២៦៩ នាក់៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង