ព័ត៌មានជាតិ
កម្មសិទ្ធិបញ្ញាជាផ្នែកមួយមិនអាចខ្វះបាន ក្នុងវិស័យពាណិជ្ជកម្ម
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានលើកឡើងថា កម្មសិទ្ធិបញ្ញាជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងវិស័យពាណិជ្ជកម្ម និងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន។

ថ្លែងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២៤ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយនឹងនវានុវត្តន៍ និងគំនិតច្នៃប្រឌិត” នៅព្រឹកថ្ងៃទី ៣០ មេសានេះ លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មសិទ្ធិបញ្ញាគឺជាឧបករណ៍មួយដ៏ចាំបាច់ ក្នុងការជំរុញពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងការអភិវឌ្ឍ តាមរយៈការផ្ទេរបច្ចេកវិទ្យាជាដើម។
ផ្សារភ្ជាប់ទៅនឹងមូលបទទិវាកម្មសិទ្ធិបញ្ញាឆ្នាំ ២០២៤ ដែលពាក់ព័ន្ធគោលដៅអភិវឌ្ឍប្រកបដោយចីរភាព រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអះអាងថា ប្រសិនបើមិនមានការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាជាសកល ដែលបានជំរុញនវានុវត្តន៍ ដូចជាការអភិវឌ្ឍ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាបង្កើនផលិតភាពកសិកម្ម និង ការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីបង្កើនប្រសិទ្ធភាព ប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព បង្កើតការងារ លើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជននោះ ការ សម្រេចបាននូវសូចនាករ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ នាពេលកន្លងមក គឺមិនអាច សម្រេចបានតាមបំណងនោះទេ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានរំលេចនូវតម្រូវការចន្ទល់សេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលការណ៍នេះបង្ហាញឱ្យឃើញនូវភាពចាំបាច់នៅក្នុងការជំរុញនវានុវត្តន៍តាមរយៈការលើកកម្ពស់កម្មសិទ្ធិបញ្ញា ការបង្កើតតក្កកម្មថ្មី អភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។
លោក Pablo KANG ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានសង្កត់ធ្ងន់ចំពោះតួនាទីកម្មសិទ្ធិបញ្ញាដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការកសាងភាពជឿជាក់ កិច្ចសហប្រតិការអន្តរជាតិ និងទំនាក់ទំនងពាណិជ្ជកម្ម អន្តរជាតិ។
លោកសម្តែងនូវក្តីរីករាយដែលចំពោះការចូលរួមរបស់កម្ពុជានៅក្នុងការអនុវត្តគម្រោងកម្មវិធី ពាណិជ្ជកម្មក្នុងតំបន់ដើម្បីការអភិវឌ្ឍ (Regional Trade for Development – RT4D) ដែលជាជំនួយអភិវឌ្ឍន៍ ផ្លូវការរបស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីលើកកម្ពស់ការប្រើប្រាស់កិច្ចព្រមព្រៀង AANZFTA and RCEP ។ តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងគម្រោង លោកមានសុទិដ្ឋិនិយមថា អាជីវកម្មកម្ពុជានឹងអាចទទួលបាន អត្ថប្រយោជន៍ពីការច្នៃប្រឌិត និងសមាហរណកម្មកាន់តែច្រើនទៅក្នុងពាណិជ្ជកម្មពិភពលោក ជំរុញការប្រកួត ប្រជែង ជំរុញការនាំចេញរបស់កម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។
តំណាងរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោក Michael Andrew ONG ប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច បានកោតសរសើរដល់ការវិវឌ្ឍយ៉ាងប្រសើរនូវការអភិវឌ្ឍកម្ម សិទ្ធិបញ្ញានូវកម្ពុជាដែលកើតចេញពីការយកចិត្តទុកដាក់ និង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក Michael Andrew ONG បានរំលេចនូវនិន្នាការពិភពលោក ដែលកំពុងឆ្ពោះទៅរកការប្រើប្រាស់ភាពច្នៃ ប្រឌិត និងគំនិតបង្កើតថ្មីដើម្បីបង្កើតតក្កកម្មថ្មីៗដែលរួមចំណែកដោះស្រាយនូវបញ្ហារួមរបស់ពិភពលោក។ ក្នុងនោះ លោកបញ្ជាក់ថា តក្កកម្មជាង ៤.៧ លាន (៣១.៤%) ក្នុងចំណោមតក្កកម្មជាង ១៥.២ លានដែលមានសុពលភាព មានភាពពាក់ព័ន្ធទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ លោកបញ្ជាក់ថា ប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលមានតុល្យភាពនិងប្រសិទ្ធភាពនឹងលើកទឹកចិត្តដល់នវានុវត្តន៍ដែលផ្តល់ជាប្រយោជន៍ រួមដល់សង្គមទាំងមូល៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?