ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ចំណងមិត្តភាព កម្ពុជា-ប្រ៊ុយណេ បង្ហាញពីអនាគត នៃភាពសុខដុម សុខសាន្ត រុងរឿង របស់ប្រជាជាតិទាំងពីរ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ចំណងមិត្តភាព កម្ពុជា-ប្រ៊ុយណេ មិនត្រឹមតែបានសបញ្ជាក់ពីភាតុភាពរវាងបុគ្គល និងបុគ្គល ដែលជាថ្នាក់ដឹកនាំប្រទេសជាតិ តែប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីអនាគត នៃភាពសុខដុម ភាពសុខសាន្ត រុងរឿង នៃប្រជាជាតិទាំងពីរ ផងដែរ។

ការមានប្រសាសន៍នេះ បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និង ព្រះរាជបុត្រ អាប់ឌុល ម៉ាទីន នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្ដម មានកិត្តិយស ដោយបានអមដំណើរជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំង ឯកឧត្ដម ហ៊ុន ម៉ានិត ដើម្បីទទួលស្វាគមន៍ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និង ព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការសោយព្រះក្រយាប្រកបដោយភាតរភាព និងភាពស្និទ្ធស្នាល។

ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ឲ្យដឹងបន្តថា ការយាងរបស់ព្រះអង្គ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បានបង្ហាញពីទំនាក់ទំនងប្រកបដោយភក្ដីភាព និងភាពជិតដិតជាបងប្អូន ក៏ដូចជាការផ្តល់ឱកាសដល់ ឯកឧត្ដម ដែលជា កូនៗ ដើម្បីបន្តទំនាក់ទំនង រឹតចំណងមិត្តភាពជាបង ជាប្អូន នេះ បន្តពីមួយជំនាន់ទៅមួយជំនាន់ ឲ្យកាន់តែរឹងមាំ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា «ចំណងមិត្តភាពដ៏ស្អិតរមួតនេះ មិនត្រឹមតែបានសបញ្ជាក់ពីភាតុភាពរវាងបុគ្គល និងបុគ្គល ដែលជាថ្នាក់ដឹកនាំប្រទេសជាតិ តែប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីអនាគត នៃភាពសុខដុម ភាពសុខសាន្ត រុងរឿង នៃប្រជាជាតិទាំងពីរ ផងដែរ»។

គួរជម្រាបថា ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ ព្រះចៅស៊ុលតង់ និង ព្រះរាជបុត្រ ជាមួយ សម្ដេចតេជោ ហ៊ុន សែន និង កូនប្រុសទាំង ៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្ដាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះក្រយា នេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ប្រៀបដូចជាគ្រួសារតែមួយ៕
អត្ថបទ ៖ ពិសី



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ