ព័ត៌មានជាតិ
ក្រុមសហជីពនៅកម្ពុជា ៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងដោះស្រាយវិវាទការងាររហ័ស និងមានប្រសិទ្ធភាពបម្រើដល់ផលប្រយោជន៍កម្មករ
ក្រុមសហជីពនៅកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ នេះ មានយន្តការដោះស្រាយវិវាទការងារល្អប្រសើរ រហ័ស និងមានប្រសិទ្ធភាពបម្រើដល់ផលប្រយោជន៍កម្មករ ដែលនេះជាសញ្ញាល្អក្នុងការលើកកម្ពស់សិទ្ធិកម្មករ និងបង្កឱ្យមានសុខដុមរមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា។

លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា លើកឡើងថា ៖ «ខ្ញុំមើលឃើញរាជរដ្ឋាភិបាលដែលមានក្រសួងការងារបានចុះទៅដោះស្រាយផ្ទាល់លើវិវាទការងារ ជាពិសេសក្នុងករណីថៅកែរត់ចោលរោងចក្រ។ ថ្មីៗ នេះ យើងឃើញមានករណីរោងចក្រ Y&W, រោងចក្រ R&G ជាដើម ខ្ញុំឃើញក្រសួងការងារទៅដោះស្រាយផ្ទាល់។ ខ្ញុំសាទរនូវយន្តការដ៏ល្អសម្រាប់កម្មករនេះ»។
លោកស្រីបន្ថែមថា រាជរដ្ឋាភិបាល បានផ្តល់អត្ថប្រយោជន៍ទៅដល់ដៃកម្មករផ្ទាល់ បន្ទាប់ពីរោងចក្រជួបបញ្ហាឈានដល់ការបិទទ្វារ ដែលទាំងនេះគឺជាការផ្តល់ដំណោះស្រាយលឿន និងមានគុណភាពរបស់រាជរដ្ឋាភិបាលនៅអាណត្តិនេះ។ យន្តការដោះស្រាយវិវាទការងារលឿនបែបនេះ គឺជារឿងមួយល្អប្រសើរ ហើយវាបង្ហាញពីការយកចិត្តទុកដាក់ និងការពារសិទ្ធិទៅដល់កម្មករ-និយោជិតទាំងអស់គ្នាផងដែរ។

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា (CCW) លើកឡើងថា ៖ «ចំពោះវិវាទការងារករណីចុងក្រោយនេះយើងឃើញមានការដោះស្រាយលឿន។ ចំពោះខ្ញុំ គោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងធ្វើសម្រាប់កម្មករ យើងគាំទ្រ ហើយរំពឹងមានការដោះស្រាយវិវាទការងារមានភាពរហ័ស លឿន ការពារផលប្រយោជន៍កម្មករដូច្នេះ»។
លោកបន្ថែមថា ក្រៅតែពីការដោះស្រាយវិវាទជូនកម្មករបានឆាប់រហ័ស និងមានប្រសិទ្ធភាពបែបនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាច្រើនពាន់កន្លែងទៅដល់មុខរោងចក្រ សម្រាប់ឱ្យកម្មករទទួលបានការងារធ្វើថ្មី បន្ទាប់ពីរោងចក្រមានបញ្ហា។ គោលនយោបាយនេះ គឺមានសារៈសំខាន់ និងមានភាពថ្មីសន្លាងសម្រាប់កម្មករ។

ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ចាប់អារម្មណ៍លើការពង្រីកវិសាលភាពប.ស.ស ដែលក្នុងនោះកម្មករអាចប្រើប័ណ្ណ ប.ស.ស ដើម្បីទៅពិនិត្យសុខភាព និងថែទាំសុខភាពដោយឥតគិតថ្លៃ។ ការផ្តល់ជូនសម្រាប់កម្មករ-និយោជិតពីសំណាក់រាជរដ្ឋាភិបាលនេះ គឺបានផ្តល់អត្ថប្រយោជន៍ និងជួយសម្រួលដល់ជីវភាពកម្មករ ជាពិសេសការទប់ការចំណាយ។
ទន្ទឹមនឹងនេះ ក្រុមសហជីពនៅកម្ពុជា បានសាទរយ៉ាងខ្លាំងទៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករ-និយោជិត ក្នុងនោះមានដូចជា ការអនុញ្ញាតឱ្យកម្មករប្រើបណ្ណ ប.ស.ស ដោយឥតគិតថ្លៃ, ការផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីមានផ្ទៃពោះ និងអំឡុងពេលសម្រាកមាតុភាព, ការពិនិត្យផ្ទៃពោះ, ការដំឡើងប្រាក់ឈ្នួល, ការផ្តល់ការរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ជាដើម៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ