Connect with us

ព័ត៌មានជាតិ

ILO ប្រចាំកម្ពុជា គាំទ្រអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ សម្រេចបាន ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់កម្មករនៅទូទាំងប្រទេស

បានផុស

នៅ

លោក ទន់ សោភ័ណ អ្នក​សម្របសម្រួល​ថ្នាក់​ជាតិ​អង្គការ ILO ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី ៧ បាន​សម្រេច​កិច្ច​ការងារ​ជាច្រើន​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ការពារ​សិទ្ធិ​ដល់​កម្មករ-និយោជិត និង​បង្កើត​ឱ្យ​មាន​សុខដុម​នីយកម្ម​ក្នុង​រោងចក្រ​សហគ្រាស​នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​គូស​បញ្ជាក់​ថា អត្ថប្រយោជន៍​ទាំងនោះ​មាន​ដូចជា រាជរដ្ឋាភិបាល​កម្ពុជា បាន​រក្សា​ការ​ដំឡើង​ប្រាក់ឈ្នួល​ជា​ទៀងទាត់​ជូន​កម្មករ​ប្រចាំ​ឆ្នាំ ២០២៤, អនុញ្ញាត​ឱ្យ​កម្មករ-និយោជិត​ប្រើ​ប័ណ្ណ ប​.​ស​.​ស ទទួល​បាន​ការ​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ និង​បាន​ពង្រីក​វិសាលភាព នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៅ​ក្នុង​អាណត្តិ​ទី ៧ នេះ។ លើស​ពី​នេះ​ទៅ​ទៀត រាជរដ្ឋាភិបាល ក៏បាន​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៅ​ដល់​កម្មការិនី​ដែល​មាន​ផ្ទៃពោះ អំឡុង​ពេល​សម្រាល រហូត​ក្រោយពេល​សម្រាល​កូន​ផង​ដែរ។

លោក​បន្ថែម​ថា រាជរដ្ឋាភិបាល ក៏បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ ដែល​កម្មវិធី​នេះ ក៏បាន​បើក​ឱកាស​ឱ្យ​កម្មករ-និយោជិត​ទៅ​រៀន​ជំនាញ​បន្ថែម (Re-Skill, Up-Skill) ដោយ​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​មាន​សារៈសំខាន់​ណាស់​ទៅ​ដល់​កម្មករ និង​បុគ្គលិក​ទាំងឡាយ​ណា​ដែល​ចង់​បន្ថែម​ជំនាញ ពីព្រោះ​ពួកគេ​មាន​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ប្រសើរ​ជាង​មុន។

លោក​បាន​គូស​បញ្ជាក់​បន្ត​ថា កម្មវិធី​ប្រកួតប្រជែង សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ ដែល​ក្រសួង​ការងារ​ទើបតែ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ក៏​ជា​កិច្ច​ការងារ​មួយ​ដ៏​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បង្កើត​ឱ្យ​មាន​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា។

ទន្ទឹម​នឹង​ការ​គាំទ្រ​នេះ លោក​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី ៧ នេះ កែសម្រួល​ចំណុច​ខ្វះខាត​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ការងារ​នៅ​កម្ពុជា ក៏​ដូច​ដើម្បី​លើក​កម្ពស់​សិទ្ធិ និង​ជីវភាព​របស់​កម្មករ-និយោជិត​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ផង​ដែរ។

គួរ​កត់​សម្គាល់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី ៧ ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សម្រេច​កិច្ចការ​សំខាន់ៗ ជាច្រើន នៅ​ដើម​អាណត្តិ​នេះ ដែល​ជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុង​នោះ​រួមមាន ៖

ទី ១.ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ-និយោជិត​ឆ្នាំ ២០២៤។

ទី ២.ការ​ដាក់​ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ប​.​ស​.​ស។

ទី ៣.ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ។

ទី ៤.ក្រសួង​បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​ជាមួយ​វិស័យ​ឯកជន​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ហាត់​ការ និង​កម្មសិក្សា ដើម្បី​គាំទ្រ​ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស។ ទី ៥.ការ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៅ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង ទី ៦.ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ប្រកួត​ប្រជែង សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ។

ទន្ទឹម​នេះ ក្រៅពី​សម្រេច​ការ​អនុវត្ត​កិច្ចការ​តាម​អនុសាសន៍​ទាំង ៦ នោះ នៅ​មាន​អនុសាសន៍​ចំនួន ៤ ចំណុច​ផ្សេងទៀត ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​និង​កំពុង​បង្ហាញ​ពី​វឌ្ឍនភាព​ជា​បន្តបន្ទាប់​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម