Connect with us

ព័ត៌មានជាតិ

លេខាធិការដ្ឋានភូមិ១ផលិតផល១ខេត្តកំពង់ចាម ណែនាំម្ចាស់សិប្បកម្មពង្រឹងបច្ចេកទេសផលិតកម្ម

បានផុស

នៅ

លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត និងលេខាធិការដ្ឋានភូមិ១ផលិតផល១ ខេត្តកំពង់ចាម ណែនាំដល់ម្ចាស់សិប្បកម្មនូវខ្លឹមសារល្អៗ ដើម្បីពង្រឹងបច្ចេកទេសផលិតកម្មរបស់ខ្លួន សំដៅឈានទៅប្រកួតប្រជែងទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមការងារលេខាធិការដ្ឋានភូមិ១ផលិតផល១ ខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុក ចុះត្រួតពិនិត្យសមាជិកភូមិ១ផលិតផល១ នៅស្រុកបាធាយ ជើងព្រៃ និងព្រៃឈរ កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤។

បេសកកម្មនៅក្នុងមូលដ្ឋានខាងលើ ក្រុមការងារលេខាធិការដ្ឋាន បានចុះពិនិត្យសិប្បកម្មផលិតស្ករត្នោត របស់លោកតា ជួប ផន នៅភូមិតាំបឹង ឃុំផ្អាវ ស្រុកបាធាយ និងបានចូលពិនិត្យទីតាំងមជ្ឈមណ្ឌលផ្អាវ ដែលម្ចាស់ទីតាំងនេះ មានបំណងចង់បង្កើតរមណីយដ្ឋានកសិទេសចរណ៍ និងទទួលទិញទឹកត្នោតសម្រាប់ផលិតស្ករត្នោត និងទឹកខ្មេះ។ ក្រុមការងារ ក៏បានចុះពិនិត្យសិប្បកម្មផលិតទៀន របស់លោក ហែល វុទ្ធី នៅភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ និងបានចុះពិនិត្យសិប្បកម្មផលិតចេកឆាប របស់លោក លី សុខា នៅភូមិតារៀម ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

ជាមួយនោះ ក្រុមការងារលេខាធិការដ្ឋានភូមិ១ផលិតផល១​ ក៏ដូចជាមន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ ក៏បានស្តាប់ពីការលើកឡើងនូវបញ្ហាប្រឈមនានាពីម្ចាស់សិប្បកម្មនីមួយៗ ហើយបានណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ឱ្យពង្រឹងបច្ចេកទេសផលិតកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីពង្រីកទីផ្សារក្នុងស្រុក ក៏ដូចជានៅទីផ្សារខាងក្រៅ ផងដែរ៕

អត្ថបទ និង រូបភាព ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម