ព័ត៌មានជាតិ
ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន
អបអរសាទរ! នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន។ កម្ពុជា បានក្លាយទៅជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

អាស៊ាន បានក្លាយទៅជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ ជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជាក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្មនៅក្នុងតំបន់ផងដែរ។
២៥ឆ្នាំនៃសមាជិកភាពអាស៊ាន កម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានចំនួន ៣លើករួចមកហើយ គឺលើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២។ ដោយឈរលើសមិទ្ធផលនៃការធ្វើជាប្រធានមុនៗ កម្ពុជា បានដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗរបស់អាស៊ាន ពិសេសក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ«ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។

ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះ ក្រោមមូលបទ៖ «អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» គឺបានឆ្លើយតបនឹងបញ្ហាប្រឈមដ៏ក្ដៅគគុកក្នុងតំបន់ និងពិភពលោក ដូចជា៖ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងជាពិសេសនោះ គឺសង្គ្រាមរុស្ស៊ីឈ្លានពានទៅលើអ៊ុយក្រែន ដែលបង្កជាក្ដីព្រួយបារម្ភជាសកល ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ