Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

បានផុស

នៅ

លោក ប៉ាទីក ម័រហ្វី W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ខេត្ដសៀមរាបជាតំបន់ទេសចរណ៍ ទាក់ទាញបំផុតសម្រាប់លោក ខណៈលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំកន្លងមក។

លោក W. Patrick Murphy បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានថ្លែងថា ឆ្នាំនេះជាឆ្នាំចុងក្រោយនៃបេសកកម្មជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា ហើយលោកចងចាំបំផុតគឺនៅខេត្តសៀមរាប ទីដែលលោកបានចូលរួមសកម្មភាពកម្សាន្តមួយចំនួនដូចជាកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុន នៅ​អង្គរវត្ត ការទស្សនាការសម្តែងសិល្បៈរបស់អង្គការហ្វាពន្លឺសិល្បៈ ទស្សនាសារៈមន្ទីរ ម្ហូបអាហារ និងការទស្សនាសត្វស្លាប ដែលនៅខេត្តសៀមរាប ដែលមានសត្វស្លាបជាច្រើនប្រភេទសម្រាប់ភ្ញៀវទេសចរទស្សនា។

លោកលើកឡើងថា លោកក៏ពេញចិត្តនូវការចូលរួមលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងវិញនូវប្រាសាទភ្នំបាខែង នៅខេត្តសៀមរាប រួមជាមួយនឹងប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ ដែលជាផ្នែកមួយនៃការធ្វើឲ្យរមណីយដ្ឋានវប្បធម៌ទាំងនេះ មានអ្នកទេសចរជាតិ និងអន្តរជាតិ ជាច្រើនបានចូលមកទស្សនាកម្សាន្ត។

ក្នុងរយៈពេល៥ឆ្នាំនេះដែរ លោកសង្កេតឃើញថា ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩ ក៏ដូចជាជោគជ័យនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានផងដែរ។

ជាមួយគ្នានេះកម្ពុជាក៏មានការរីកចម្រើនលើវិស័យសុខភាពសាធារណៈ ដែលនៅពេលបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជា មានការយល់ដឹងអំពីបញ្ហានេះកាន់តែមានចំនួនច្រើន។

លោកសង្កេតឃើញថា ខេត្ដសៀមរាប មានអ្នកទេសចរទៅកម្សាន្ដច្រើនជាងឆ្នាំមុន ហើយពាក់ព័ន្ធនឹងសេដ្ឋកិច្ចក៏មានដៃគូរមកអភិវឌ្ឍន៍ផងដែរ។

លោក ប៉ាកទីក ម័រហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នឹងបញ្ចប់អាណត្ដិរបស់ខ្លួននៅឆ្នាំនេះ ហើយលោកថាក្រោយពីបញ្ចប់អាណត្ដិលោកនឹងវិលទៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម