ព័ត៌មានជាតិ
កម្មករ និងនិយោជកអះអាងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧គិតគូរយ៉ាងដិតដល់ និងធ្វើកំណែទម្រង់យ៉ាងមានប្រសិទ្ធភាពលើវិស័យការងារ
កម្មករនិយោជិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ពួកគេ ខណៈលក្ខខណ្ឌការងារនៅក្នុងរោងចក្រសហគ្រាសមានភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខកម្មករ។
លោកស្រី នុត ស្រីមុំ ដែលជាកម្មការិនីបម្រើការងារនៅរោងចក្រ Sabrina បានលើកឡើងថាក្រោយពីមានយន្តការគាំពារដល់កម្មករិនីរោងចក្រដែលមានផ្ទៃពោះមក កម្មការិនីរូបនេះអាចចេញមុនម៉ោងចំនួន២៥នាទី និងទទួលបានប្រាក់ឧបត្ថម្ភទៅពិនិត្យសុខភាពម្តងចំនួន៨ម៉ឺនរៀល, ប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលចំនួន៥០%ពីរោងចក្រ និង៧០ភាគរយពីរាជរដ្ឋាភិបាល ក្នុងនោះក៏មានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀលពីសម្តេចតេជោអតីតនាយករដ្ឋមន្ត្រីផងដែរ។

លោកស្រីបន្ថែមថា ខ្លួនក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតពីរោងចក្រផងដែរ ក្នុងនោះមានការផ្តល់អាហារថ្ងៃត្រង់ដោយឥតគិតថ្លៃចំនួនមួយពេល និងមានកន្លែងអាហារដ្ឋានសមរម្យទៀតផង។ ទាំងអស់នេះបង្ហាញយ៉ាងច្បាស់ពីការគិតគូររបស់រាជរដ្ឋាភិបាលមកលើកម្មករនិយោជិត ជាពិសេសកម្មការិនីដែលមានផ្ទៃពោះ។
ចំណែកលោកស្រី ឃុន ដាវី ដែលជាកម្មការិនីនៅរោងចក្រ WANLIN-ZONGHENG (CAMBODIA) បានលើកឡើងថា នៅក្នុងរោងចក្របច្ចុប្បន្ននេះមានលក្ខខណ្ឌការងារល្អ កន្លែងការងារមានសុវត្តិភាព មានបរិយាកាសការងារល្អ ស្រួលធ្វើការ ដែលអាចធ្វើឱ្យខ្លួនមានផលិតភាពការងារ ទទួលបានប្រាក់ចំណូលសមរម្យ។
លោកស្រីបន្ថែមថា កម្មករនិយោជិតទាំងអស់មានប័ណ្ណ ប.ស.ស. ប្រើប្រាស់គ្រប់គ្នា ដែលកម្មករអាចទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺបានដោយឥតគិតថ្លៃ ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់លើជីវភាពរបស់កម្មករ កាត់បន្ថយចំណាយផងលើថ្លៃថែទាំសុខភាពផងដែរ។
លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ក្នុងចំណោមអ្វីដែលរដ្ឋាភិបាលបានធ្វើដើម្បីបម្រើផលប្រយោជន៍កម្មករនិយោជិតលោកចាប់អារម្មណ៍ការដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីព្រោះកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់សម្រាប់វិស័យឯកជន។ ការបណ្តុះបណ្តាលនេះវាជាឆ្នាំងបាយសម្រាប់វិស័យឯកជន ក្នុងការបង្កើនផលិតភាព ពីព្រោះកម្មករ និងបុគ្គលិកមានឱកាសក្នុងការបង្កើនជំនាញ។

ទន្ទឹមនឹងការគាំទ្រជានិច្ចនូវយន្តការថ្មីៗដែលបានដាក់ចូលសម្រាប់បម្រើផលប្រយោជន៍កម្មករនិយោជិតនៅកម្ពុជា កម្មករនិយោជិត និងវិស័យឯកជនទាំងអស់បានសម្តែងការអរគុណរាជរដ្ឋាភិបាល អរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករនិយោជិតនៅទូទាំងប្រទេស។
គូរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តសិទ្ធិការងារ និងការផ្តល់អត្ថប្រយោជន៍ដល់កម្មករ ហើយរាជរដ្ឋាភិបាលមានយន្តការក្នុងការលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ។
រាជរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ជាច្រើនជូនបងប្អូនកម្មករនិយោជិត ក្នុងនោះ កម្មករប្រើប.ស.ស.ដោយឥតគិតថ្លៃ, ការដំឡើងប្រាក់ឈ្នួលក្នុងឆ្នាំ២០២៤, គិតគូរពីតម្លៃទឹកភ្លើង ផ្ទះជួល, ការបង្កើតយន្តការផ្សេងៗដើម្បីលើកកម្ពស់សិទ្ធិកម្មករ, ការឧបត្ថម្ភដល់កម្មការិនីនិយោជិតមានផ្ទៃពោះ និងមានយន្តការការច្រើនទៀតណាស់ ដែលដាក់ចេញដោយរដ្ឋាភិបាល ក្នុងនោះកម្មករក៏អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរ។
គួរកត់សំគាល់ថា សម្តេចមហាបវរធិបតីក៏បានដាក់ចេញនូវអនុសាសន៍ចំនួន៤ចំណុចឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ផងដែរ ក្នុងនោះទី១ សហការជាមួយក្រសួងពាក់ព័ន្ធកសាងមត្តេយ្យសហគមន៍ ទី២ កែសម្រួលអាហារដ្ឋានហូបបាយក្នុងបរិវេណរោងចក្រសហគ្រាស ទី៣ កែសម្រួលមធ្យោបាយធ្វើដំណើរ និងទី៤ ការធ្វើតេស្តទទួលស្គាល់ជំនាញដល់កម្មករនិយោជិតផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ