Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

បានផុស

នៅ

នារសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ ខេត្តសៀមរាប។ អញ្ជើញអមដំណើរឯកឧត្តមប្រធាន និងមានវត្តមានក្នុងពិធីនេះរួមមាន ឯកឧត្តម ទៀ សីហា ឯកឧត្តម សុះ មុះសិន អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណៈដឹកនាំចលនាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ និងសមាជិក សមាជិកាចូលរួម ចំនួន ២ ៥០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងរបាយការណ៍លោកបណ្ឌិត សៀន សុវណ្ណា សាកលវិទ្យាធិការ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ បានឱ្យដឹងថា ដោយមានការយល់ច្បាស់ពីបុព្វហេតុ និងបេសកកម្មរបស់ ស.ស.យ.ក ពីសំណាក់គណៈដឹកនាំចលនាយុវជន នាំឱ្យសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតក្នុងសាកលវិទ្យាល័យស្ម័គ្រចិត្តចូលរួមជាសមាជិក ដែលគិតត្រឹមបច្ចុប្បន្ន សមាជិក សមាជិកា បានកើនដល់ ៤ ០០០ នាក់។ ជាងនេះទៅទៀត សមាជិក សមាជិកាទាំងអស់បានប្តេជ្ញាចូលរួមជាមួយ ស.ស.យ.ក. ដើម្បីក្លាយខ្លួនជាសសរទ្រូងប្រទេសជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

មានមតិទៅកាន់សមាជិក សមាជិកាទាំង ២ ៥០០ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយ ដែលបានឃើញកំណើនសមាជិកជាលំដាប់។ ជាមួយគ្នាដែរ ឯកឧត្តមក៏សូមកោតសរសើរដល់ ថ្នាក់ដឹកនាំក្រុមការងារ ស.ស.យ.ក. ដែលបានយកចិត្តទុកដាក់ បង្ករបរិយាកាស និងប្រមូលផ្តុំយុវជនដែលមានឆន្ទៈចង់ចូលរួមការងារសង្គមជាមួយ ស.ស.យ.ក.។ នាឱកាសនៃការជួបជុំដ៏មានអត្ថន័យនេះផងដែរ ឯកឧត្តមប្រធានបានធ្វើការចែករំលែកបទពិសោធន៍ និងទស្សនៈល្អៗពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ការហាត់ពត់លុតដំ បណ្តុះស្មារតី និងបំណិនជីវិតល្អៗជាច្រើនដែលសមឹជិក សមាជិកា ស.ស.យ.ក. អាចរៀនសូត្រ ក្រេបជញ្ជក់បានពីការងារស្ម័គ្រចិត្តជាមួយ ស.ស.យ.ក.។

សូមបញ្ជាក់ផងដែរថា នាពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបើកឱកាសឱ្យ សមាជិក សមាជិកា បានសាកសួរ និង សូមអនុសាសន៍ល្អៗ ប្រកបដោយភាពស្និទស្នាលជាទីបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម