Connect with us

ព័ត៌មានជាតិ

របាយការណ៍៖ ៧៩,៨ % យល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ

បានផុស

នៅ

ផ្អែកលើលទ្ធផលការស្ទង់មតិនៃការសិក្សាស្រាវជ្រាវបានកត់ត្រាទុកថា សេរីភាពសារព័ត៌មាន និងលំហរសេរីភាពក្នុងការប្រកបការងារជាអ្នកសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើររហូតដល់​ ៧៩,៨%ដែលក្នុងចំណោមនោះអ្នកសារព័ត៌មានចំនួន៧១% ថាសេរីភាពសារព័ត៌មានមានស្ថានភាពល្អប្រសើរ ខណៈ៨,៨% ថាមានស្ថានភាពល្អបំផុត។

ការស្ទង់មតិ និងការបង្ហាញទស្សនៈនេះ មានការចូលផ្តល់យោបល់ពីឥស្សរជន និងបុគ្គលជាន់ខ្ពស់សំខាន់ៗ ក្នុងវិស័យព័ត៌មានចំនួន ៣៤១​រូប ដែលរួមមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានសមាគមអ្នកសារព័ត៌មាន ភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិ សារព័ត៌មានសហគមន៍ រួមទាំង គ្រឹះស្ថានឧត្តមសិក្សាផងដែរ។ នេះបើយោងតាមរបាយការណ៍ស្តីពី “ស្ថានភាពសេរីភាពសារព័ត៌មាន” ដែលត្រូវបានក្រសួងព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី ៣០​ ខែមេសា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមលទ្ធផលនៃការស្ទង់មតិនេះ មនុស្សចំនួន ៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់បានឯកភាពថា ប្រព័ន្ធផ្សព្វផ្សាយសម្បូណ៍បែបនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន ។ ក្នុងនោះ មនុស្សចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។
ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបានរកឃើញថា ក្នុងចំណោមអ្នកស្ទង់មតិ សរុបចំនួន៣៤១នាក់ មានមនុស្សចំនួនត្រឹម ៣៣,៣% មានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ហើយអ្នកសារព័ត៌មាន ដែលបានទទួលការបណ្តុះបណ្តាលជំនាញសារព័ត៌មានពីមហាវិទ្យាល័យមានចំនួនត្រឹម ២,២៥% ប៉ុណ្ណោះ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា បានថ្លែងថា ការរៀបចំរបាយការណ៍នេះឡើង ដើម្បីឆ្លុះបញ្ចាំងទៅគ្រប់និន្នាការទាំងអស់នៃអ្នកសារព័ត៌មានដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា ចំពោះការអត្ថាធិប្បាយរបស់អង្គការផ្សេងពាក់ព័ន្ធការរិះគន់លើសេរីភាពសារព័ត៌មាននៅកម្ពុជា គឺជាសិទ្ធរបស់គាត់ ប៉ុន្តែលោកថាកម្ពុជាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍នេះឡើងដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង និងការអនុវត្តនៅកម្ពុជា។ លោកនិយាយថា៖«ដោយសារតែកម្ពុជាយើងរងនូវភាពអយុត្តិធម៌ពីរបាយការណ៍របស់អង្គការអន្តរជាតិមួយចំនួនដែលចេញផ្សាយទាក់ទងសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននេះហើយ ដែលចាំបាច់កម្ពុជាត្រូវមានរបាយការណ៍មួយដែលឆ្លុះបញ្ចាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់»។
លោកបន្ថែមថា៖« អ្នកសារព័ត៌មានដែលបានផ្តល់មតិយោបល់នៅក្នុងរបាយការណ៍នេះគឺជាអ្នកដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជា ហើយយល់ដឹងថាតើស្ថានភាពនៅកម្ពុជាយ៉ាងដូចម្តេច។
នេះគឺជាការវាយតម្លៃដោយខ្លួនឯង ដោយមិនមែនអ្នកអង្គុយនៅតែកន្លែង(office) នៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រ ហើយវាយតម្លៃស្ថានភាពសារព័ត៌មានរបស់ប្រទេសកម្ពុជានោះទេ»។

លោកទទួលស្គាល់ថាការអនុវត្តទោះមិនបានល្អ១០០ភាគរយ ប៉ុន្តែកម្ពុជាបានផ្តល់សិទ្ធិសេរីភាពសារព័ត៌មានគឺមានលក្ខណៈល្អប្រសើរ ហើយបានការពារអ្វីដែលល្អ និងកែលម្អអ្វីដែលខ្វះខាត។ លោកថ្លែងថា៖«ជាការពិតមិនអាចល្អឥតខ្ចោះនៅមានបញ្ហា ឧទាហរណ៍ អ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ ទៅធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ស្វែករកសំណូក គំរាមទារប្រាក់ នេះគឺជាការរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈ»។

ក្នុងន័យនេះលោករដ្ឋមន្រ្តីថ្លែងថា  តើអង្គការដែលបានលើកឡើងថា មានការយារយីទៅលើអ្នកសារព័ត៌មាននៅកម្ពុជា តើអ្នកទាំងនោះមានបានគិតអំពីការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដែរឬទេ ឬក៏យកតែរូបភាពនៃអ្នកសារព័ត៌មានដែលជ្រកក្រោមស្លាកអ្នកសារព័ត៌ ហើយប្រព្រឹត្តខុសច្បាប់ ហើយទាញយករូបភាពថានេះជាការរំលោភលើសេរីភាព។

លោក ណុប វី​ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បាននិយាយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានតិចតួច និងដោយអន្លើ។ លោកថា ដើម្បីឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរឡើង យើងទាំងអស់គ្នាគួររួមគ្នាពិនិត្យមើលលើច្បាប់នានាដែលកំពុងមានបច្ចុប្បន្នថាតើនៅមានចំណុចណាខ្លះជាចន្លោះប្រហោង ចំណុចណាខ្លះប៉ះពាល់ដល់ការអនុវត្ត និងចំណុចណាខ្លះគួរកែលំអរដើម្បីធ្វើឱ្យប្រសើរឡើងនិងធានាបាននូវសេរីភាពសារព័ត៌មាន។
លោកបញ្ជាក់ថា៖«ភាពចាំបាច់ក្នុងការកសាងសមត្ថភាពដល់មន្ត្រីសាធារណៈក្នុងការឆ្លើយតបនឹងសារព័ត៌មាន និងបង្កលក្ខណៈងាយស្រួលដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយព័ត៌មានពិតដល់សាធារណជន។
ជាងនេះទៅទៀត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគួរត្រូវបានផ្សព្វផ្សាយនិងពង្រឹងឱ្យកាន់តែប្រសើរឡើង»។

យោងរបាយការណ៍ពីក្រសួងព័ត៌មាន បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងទំនើប ដែលបានចុះបញ្ចិកានៅក្រសួងព័ត៌មាន មានចំនួន ២ ០០០ អង្គភាព ដោយក្នុងនោះអ្នកសារព័ត៌មានសរុបប្រមាណ ១ម៉ឺ​ននាក់ កំពុងបំពេញការងាររបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម