ព័ត៌មានជាតិ
បង្ក្រាបរថយន្តសាំយ៉ុងកែច្នៃ១គ្រឿងផ្ទុកឈើផ្ចឹកជិត៣ម៉ែត្រគូប ប្រគល់ឲ្យមន្ត្រីបរិស្ថានព្រៃឡង់
សមត្ថកិច្ចស្រុកឆែប ខេត្តព្រះវិហារ បានបង្ក្រាបរថយន្តសាំយ៉ុងកែច្នៃ១គ្រឿងផ្ទុកឈើលេខ១(ផ្ចឹក) ២,៨០ម៉ែត្រគូបប្រគល់ឲ្យមន្ត្រីដែនបរិស្ថានការពារព្រៃឡង់ថែរក្សាបន្ត។

ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្ត និងដឹកនាំបង្ក្រាបដោយ លោក ឡង សុបិន អភិបាលស្រុកឆែប ព្រមទាំងមានការសហការជាមួយកម្លាំងបរិស្ថានស្រុកឆែប ផងដែរ។
ប្រភពបានឲ្យដឹងថា មេឈ្មួញដុះស្លែ ឈ្មោះអ៊ួន អូន រូបនេះជាឈ្មួញជើងខ្លាំង អាងខ្សែអ្នកធំនៅពីក្រោយ រស់នៅភូមិពោធិ៍ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ១ ចេញពីព្រៃឡង់ ជារៀងរាល់ថ្ងៃ។ ប្រភពបន្តថា ការកាប់បំផ្លាញ និងដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ក្នុងព្រំប្រទល់ស្រុកឆែប,ស្រុករវៀង និងស្រុកជ័យសែន ហាក់ផ្ទុះឡើងវិញបណ្ដើរៗហើយ ខណៈគេសង្ស័យថាសមត្ថកិច្ចជំនាញមួយចំនួនត្រូវថ្នាំសណ្ដំ។

លោក ផិត វណ្ណៈ មន្ត្រីដែនការពារព្រៃឡង់ បានឲ្យដឹងនៅរសៀលថ្ងៃទី០១ខែឧសភាឆ្នាំ២០២៤នេះថា បទល្មើសខាងលើ គឺខាងលោកឡង់ សុបិន អភិបាលស្រុកឆែប និងលោកប្រធានកសិកម្មស្រុក ជាអ្នកបង្ក្រាបរួចយកមកប្រគល់ឲ្យខាងលោកចាត់ការបន្ត។ លោកបន្តថា រថយន្តសាំយ៉ុងកែច្នៃ១គ្រឿងផ្ទុកឈើលេខ១(ផ្ចឹក)ចំនួន៧០សន្លឹក ស្មើនិង២,៨០ម៉ែត្រគូប។ បច្ចុប្បន្នលោកកំពុងតែរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ