ព័ត៌មានជាតិ
មិនអូសបន្លាយពេលឡើយ ស្នងការខេត្តបាត់ដំបង អន្តរាគមរឿងជម្លោះទំនាស់ដី បុរស ២នាក់ ជេប្រមាថ និងគំរាមហិង្សាលើស្ត្រីភេទ
ការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ក្រោយទទួលបានព័ត៌មានទាក់ទងនឹងជម្លោះបញ្ហាដីធ្លី ស្ថិតក្នុងស្រុកឯកភ្នំ រវាងស្ត្រីម្នាក់ និងបុរស ២នាក់ ព្រមទាំងមានមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ថិតនៅទីតាំងជម្លោះតែបែរមិនធ្វើអ្វីផងនោះ នៅថ្ងៃដដែល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញបញ្ជាឱ្យអន្តរាគមភ្លាមៗ។
គួរជម្រាបថា តាមរយៈគណនី Chhon Voeun កាលពីថ្ងៃពុធទី០១ ឧសភា បានធ្វើការ live សកម្មភាពជម្លោះរវាងខ្លួន និងបុរសពីររូបទាក់ទងនឹងបញ្ហាទំនាស់ដី ដោយក្នុងស្ថានភាពនោះ មានទាំងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ តែបែរមិនធ្វើអ្វីសោះ និងបណ្តោយឱ្យបុរស ២នាក់ ក្នុងចំណោមនោះ ជេប្រមាថនិងគំរាមហិង្សាលើស្ត្រីរូបនោះថែមទៀត ធ្វើឱ្យមហាជនសម្តែងការមិនពេញចិត្តជាខ្លាំង។
ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ ហៅមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល មកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងអន្តរាគមឱ្យស្ត្រីដែលរងនូវការជេរប្រមាថ ពីសំណាក់បុរសខាងលេី មកដាក់ពាក្យបណ្តឹងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?