ព័ត៌មានជាតិ
ចំណេញពី ៥០ ទៅ ៦០ ម៉ឺនរៀល ប្រែក្លាយពីអ្នកទិញ-លក់គោ ក្លាយជាម្ចាស់សហគ្រាសផលិតចំណីគោ
ស្រុកសំពៅលូនស្ថិតនៅក្នុងខេត្តបាត់ដំបងមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ស្រុកមួយនេះមានសក្តានុពលផ្នែកវិស័យកសិកម្មក្នុងចំណោមបណ្តាស្រុកនានា។ ខណះស្រុកជាប់ព្រំដែនថៃនេះ ក៏មានសហគ្រាសផលិតចំណីសត្វគោដំបូងគេចាប់ពីឆ្នាំ ២០១៨ ដែលផ្តើមឡើងដោយអតីតឈ្មួញទិញនិងលក់គោម្នាក់ គឺលោក ឡុក ចំរើនរស់នៅ ភូមិវាលវង់ ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

កាលពីមុន លោក ចំរើន ជាអាជីវករទិញគោពីប្រទេសថៃមកលក់ក្នុងស្រុកតិចតួច។ ក្នុងអំឡុងឆ្នាំ២០១៨ លោកក៏ចាប់ផ្តើមផលិតចំណីសត្វដើម្បីផ្គត់ផ្គង់ដល់កសិករចិញ្ចឹមគោ ខណៈអ្នកភូមិស្រុកក៏មានការចិញ្ចឹមគោកាន់តែច្រើនឡើង។
លោក ឡុក ចំរើន ម្ចាស់សហគ្រាសផលិតចំណីសត្វគោនៅស្រុកសំពៅពូនបានឲ្យកម្ពុជាថ្មីដឹងថា បើគិតដល់បច្ចុប្បន្នមានរយះពេល ៦ ឆ្នាំ ដែលលោកបានចាប់ផ្តើមបង្កើតសហគ្រាសផលិតចំណីសត្វគឺតាំងពីអំឡុងឆ្នាំ២០១៨។
កាលពីមុនលោក ចំរើន ជាអ្នកទិញនិងលក់គោពីប្រទេសថៃ ដើម្បីចែកចាយក្នុងស្រុកតិចតូច។ ក្រោយមកក៏មានមិត្តភ័ក្ដិនៅប្រទេសថៃបង្រៀនឲ្យលោកចេះផលិតចំណីសត្វដោយខ្លួនឯង ហើយក៏បានលក់ខ្លះៗដល់អ្នកចិញ្ចឹមគោក្នុងភូមិស្រុក។ ចាប់តាំងពីពេលនោះក៏មានទីផ្សារជាបន្តបន្ទាប់ ទើបលោកចាប់ផ្តើមបង្កើនជាសហគ្រាសតែម្តង ហើយបច្ចុប្បន្នសិប្បកម្មរបស់លោកអាចផលិតបានចន្លោះពី ៣០ ទៅ ៤០ តោនក្នុងមួយថ្ងៃ តាមតម្រូវការអតិថិជន។


លោក លោក ឡុក ចំរើន បានគួសបញ្ជាក់ថា ការផលិតចំណីសត្វគោនេះ ភាគច្រើនយកផលិផលធាតុដើមក្នុងស្រុកមកផលិត ក្នុងនោះមានដូចជា គ្រាប់ពោត សណ្តែក កន្ទក់ ចុងអង្ករនិង ដំឡូង ជាដើម រួមជាមួយវត្ថុធាតុដើមតិចតូចដែលនាំយកពីក្រៅស្រុក។
លោកថា ទីផ្សារបច្ចុប្បន្នមានដូចជា បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពី តាកែវ ត្បូងឃ្មុំ កំពង់ធំ ជាដើម ដែលម្ចាស់ដេប៉ូនិមួយៗលើកទៅលក់បន្ត។ចំណែកតម្លៃក្នុង១ការ៉ុងទម្ងន់ ២៨ គីឡូក្រាមលក់ក្នុតម្លៃ ៤២ ០០០ រៀល មកទិញនៅទីតាំងផ្ទាល់។
ក្នុង១ថ្ងៃគិតជាមធ្យម សហគ្រាសរបស់លោកចំរើន អាចលក់បានប្រហែល ៧ ០០ ការ៉ុង សរុបជាទឹកប្រាក់ប្រហែល ២៩ លានរៀល ហើយបើទូទាត់ទៅលើវត្ថុធាតុដើម និងចំណាយលើកម្លាំងពលករអាចចំណេញបានចន្លោះពី ៥០-៦០ ម៉ឺនរៀល ក្នុង១ថ្ងៃ។

លោកថា ក្រោយ ពីបានបើកសិប្បកម្ម ជីវិភាពគ្រួសារលោកក៏បានប្រសើរ ហើយជាមួយគ្នានេះលោកក៏បានទាញយកកម្លាំងកម្មករក្នុងស្រុកភូមិមួយចំនួនដែរ ដើម្បីឲ្យពួកគេមានចំណូលទ្រទ្រង់គ្រួសារ។ តែលោកថា បច្ចុប្បន្នប្រឈមទីផ្សារខ្លះៗ ដោយសារតែកសិករបាននាំគ្នាផ្អាកការចិញ្ចឹមគោ។
លោកសំណូមពរដល់មន្ត្រីមន្ទីរ ស្ថាប័ន ពាក់ព័ន្ធគួរបញ្ឈប់ការនាំចូលសាច់គោបង្កកចូល ដើម្បីទុកលទ្ធភាពឲ្យកសិករក្នុងស្រុកបង្កើនការចិញ្ចឹមសត្វគោឡើងវិញ ដើម្បីលើកកម្ពស់ជីវភាពកសិករក្នុងស្រុកឲ្យបានរីកចម្រើន និងបានកាត់បន្ថយការធ្វើសំណាកស្រុក ដោយប្រថុយប្រថានឆ្ងាយពីក្រុមគ្រួសារ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត