Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យការចាក់ថ្មទប់ច្រាំងទន្លេ ក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រុមការងារនៃក្រសួងធនធានទឹកនិងឧតុនិយម ដឹកនាំដោយលោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងក្រុមការងាររដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក ស្រី សុភ័ក្រ្ត អភិបាល​រងខេត្ត បានចុះពិនិត្យអំពីស្ថានភាព ករណីចាក់ថ្មច្រាំងទន្លេ នៅចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ករណីចាក់ថ្មច្រាំងទន្លេ នៅទីតាំងខាងលើ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យឃើញថា ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្ម ទប់ជម្រាលលយចូលក្នុងទឹក។ សំណង់នេះដែរ ធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់សកម្មភាពទាំងស្រុងនៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ រីឯម្ចាស់ទីតាំង បានបញ្ជាក់ពីគោលបំណងនៃការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។

យ៉ាងនោះក្តី ជាវិធានការរដ្ឋបាល គឺក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំលទ្ធផលនៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផល
ប៉ះពាល់។

បើតាមលោក ឈុន ពុទ្ធារិទ្ធ អគ្គនាយកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ករណីចាក់ថ្មទប់ច្រាំងទន្លេនេះ ក្រុមការងាររបស់លោក ធ្វើការចុះពិនិត្យដោយផ្ទាល់ ដើម្បីធ្វើរបាយការណ៍លម្អិតដាក់ជូនរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ជូនជ្រាប អំពីស្ថានភាពពិតប្រាកដនៅតំបន់នេះ ។

លោក ឈុន ពុទ្ធារិទ្ធ បានបន្តថា ក្រុមការងារបច្ចេកទេស និងធ្វើការប្រៀបធៀប ពីស្ថានភាពបច្ចុប្បន្ន និងឆ្នាំមុនៗ អំពីការបាក់ច្រាំងទន្លេនៅតំបន់នេះផងដែរ ដើម្បីចូលរួមផ្នែកបច្ចេកទេស ធ្វើឱ្យទន្លេមានរបបទឹក ចរន្តទឹក ជលសាស្ត្រ ហើយនិងជលវិទ្យា សិក្សាឲ្យបានត្រឹមត្រូវ ឱ្យមានលំហូរតាមបែបធម្មជាតិរបស់វា ចៀសវាងការចាក់ថ្មទប់ច្រាំងទន្លេ ដោយខ្វះបច្ចេកទេស ធ្វើឱ្យមានការបាក់ច្រាំងទន្លេបន្តទៅទៀត ដែលប៉ះពាល់ដល់ផលសេដ្ឋកិច្ច និងធ្វើឲ្យបាត់បង់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រើប្រាស់ទឹកសន្សំសំចៃនៅខែកុម្ភៈ និងខែមីនា ជាពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក

ចរាចរណ៍៥ នាទីutes មុន

រថយន្ត ១ គ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវបុកស្លាកប៉ាណូ បង្កគ្រោះថ្នាក់ដល់រថយន្ត ១ គ្រឿងទៀត រងរបួសធ្ងន់-ស្រាល ៣ នាក់

ជីវិតកម្សាន្ដ៧ នាទីutes មុន

តារា​ចម្រៀង​ វៀតណាម មួយរូប​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​លួច​ទំនិញនៅ​ហាង Gucci

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ត្រាំ ថា អ៊ីស្រាអែល នឹងប្រគល់ហ្គាហ្សា ឲ្យអាមេរិក 

កីឡា៣៥ នាទីutes មុន

លោក សឿ វណ្ណៈ ថា ឈ្នះ២ ឬ​៣ ក៏​អស្ចារ្យ​សម្រាប់​ការ​ប្រកួត​នៅ​អេស្ប៉ាញ​ថ្ងៃសៅរ៍នេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម