Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ជប៉ុនបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ជានិមិត្តរូបនៃការទុកចិត្តលើកម្ពុជា

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនជប៉ុនក្នុងការបង្កើត រោងចក្របង្គុំ និងដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា គឺជានិមិត្តរូបនៃការជឿទុកចិត្តមកលើកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា (ខេមបូឌា) នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំជប៉ុន ជាអាទិ៍ លោកនាយករដ្ឋមន្ត្រីជប៉ុន រួមទាំងវិស័យជនជនរបស់ជប៉ុន គឺសម្ដេចតែងលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់ជប៉ុនមកដាក់ទុន វិនិយោគនៅកម្ពុជា និងបន្តវិនិយោគបន្ថែមទៀត។ ជាក់ស្ដែង បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនជាច្រើនដែលមានលក្ខណៈធំ កំពុងវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនមីនីបៀ ក្រុមហ៊ុនផ្សារទំនើបអ៊ីអន រួមជាមួយថ្ងៃនេះ គឺក្រុមហ៊ុនរងយន្តតូយ៉ូតា ដែលបានដាក់ទុនជាច្រើននៅក្នុងប្រទេសកម្ពុជា និងពង្រីកនូវការវិនិយោគបន្ថែម។

បើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ការណ៍នេះ មិនត្រឹមតែជាវឌ្ឍនភាពថ្មីដល់ល្អមួយសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាឡើយ ប៉ុន្តែថែមជាសញ្ញាវិជ្ជមានមួយទៀតសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ហើយការវិនិយោគបែបនេះ ក៏ជាអ្វីដែលកម្ពុជាចង់បានផងដែរ។ សម្ដេចធិបតី ថា និមិត្តរូបនៃក្រុមហ៊ុនតូយ៉ូតា ដែលចូលមកកម្ពុជា តាំងពីឆ្នាំ១៩៩០ ហើយបានផ្ដល់សេវាតាំងពីឆ្នាំ១៩៩៣ ពោល គឺរយៈពេល៣១ឆ្នាំគត់ ចាប់ពីសេវាជួសជុល ឈានទៅដល់ការបង្កើតរោងចក្របង្គុំ និងផលិតនៅទីនេះ គឺជានិមិត្តរូបដែលកម្ពុជាចង់បាន។

សម្ដេចធិបតី បន្តថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទាក់ម៉ូយថ្មី ជាកិច្ចការសំខាន់ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺធ្វើឱ្យអ្នកដែលសម្រេចចិត្តមកវិនិយោគហើយនោះ ត្រូវតែមានភាពជោគជ័យ កក់ក្ដៅនៅជាមួយកម្ពុជា ហើយសម្រេចចិត្តបង្កើតនូវការវិនិយោគ និងដំឡើងការវិនិយោគបន្ថែមទៀត។ សម្ដេច ថា នេះហើយ ដោយសារការទុកចិត្តមកលើកម្ពុជា ដែលនេះជានិមិត្តរូបដ៏សំខាន់ ហើយសម្ដេច អរគុណដល់ក្រុមហ៊ុនជប៉ុន ដែលសម្រេចចិត្តធ្វើបែបនេះ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម