Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការតាក់តែងវិញ្ញាសាសម្រាប់ការ​ប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យឱ្យចូលបម្រើការងារក្នុងក្រសួងអប់រំ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈ​កម្មការ​ប្រឡងប្រជែង បាន​ចុះ​ពិនិត្យ​សកម្មភាព​តាក់តែង​វិញ្ញាសា របស់​គណៈមេប្រយោគ នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ ២០២៤ នៅ​មណ្ឌល​ប្រឡង​ស្ថិត​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​នេះ គណៈកម្មការ​មេ​ប្រយោគ កំពុង​ដំណើរការ​រៀបចំ និង​តាក់តែង​វិញ្ញាសា សម្រាប់​បេក្ខជន​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​អនុវិទ្យាល័យ យ៉ាង​សស្រាក់សស្រាំ និង​ដោយ​សម្ងាត់​ពី​សាស្ត្រាចារ្យ​ជំនាញ ព្រមទាំង​មាន​តាមដាន​មើល​ពី​អ្នកសង្កេតការណ៍​មកពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង​សាកលវិទ្យាល័យ​នានា និង​សាធារណជន​ដែល​បាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត។

សូម​បញ្ជាក់​ថា វិញ្ញាសា​កំពុង​តាក់តែង​លើ​មុខវិជ្ជា​សំណួរ​ពហុ​ចម្លើយ​ពាក់ព័ន្ធ​នឹង​វប្បធម៌​ទូទៅ និង​មុខវិជ្ជា​ឯកទេស​ទី ១ ឬ មុខវិជ្ជា​ឯកទេស​សម្រាប់​ប្រភេទ​បរិញ្ញាបត្រ ដែល​ការ​ប្រឡងប្រជែង​នឹង​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង ១២ និង ០០ នាទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មចិន​-អាមេរិក
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម