ព័ត៌មានជាតិ
សម្តេចធិបតី មានសុដ្ឋិនិយមថា ក្រោមដំបូលសន្តិភាព កម្ពុជានឹងបន្តទាក់ទាញវិនិយោគបន្ថែមទៀត
សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានបង្ហាញសុដ្ឋិនិយមយ៉ាងមុតមាំថា ក្រោមដំបូលសន្តិភាព ម៉ាក្រូសេដ្ឋកិច្ច និងធនធានមនុស្ស កម្ពុជានឹងបន្តទាក់ទាញវិនិយោគិនមកបណ្តាក់ទុនបន្ថែមទៀត ខណៈរដ្ឋាភិបាលបាននិងកំពុងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនតាមរយៈផ្តល់ការលើកទឹកចិត្តពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។
សម្តេចធិបតី បានថ្លែងបែបនេះ នាឱកាស អញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេឆឺរីង (ខេមបូឌា) ឯ.ក” នៅព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៤។

សម្តេចធិបតីគូសបញ្ជាក់ថា ការបង្កើតរោងចក្រនៅទីនេះ ជានិមិត្តរូបនៃការបន្តរួបរួមរបស់ជប៉ុន នៅក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកដែលជប៉ុនចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចរចាស្វែងរកសន្តិភាពនៅកម្ពុជា។សម្តេចធិបតី បន្តថា ការណ៍នេះមិនត្រឹមតែជាវឌ្ឍនភាពដ៏ពិសេសមួយសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាឡើយ ប៉ុន្តែថែមទាំងសញ្ញាវិជ្ជមានមួយទៀតសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ហើយការវិនិយោគបែបនេះគឺជាអ្វីដែលកម្ពុជាចង់បាន។
សម្តេចធិបតី គូសបញ្ជាក់ថា៖«ខ្ញុំពិតជាមានសុដ្ឋិនិយម និងមានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាពនយោបា ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មវ័យក្មេង ភាពទាក់ទាញនៃការវិនយោគកម្ពុជា យើងនឹងបន្តទទួលបានវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះជាបន្តបន្ទាប់»។
ក្នុងន័យនេះ សម្តេចធិបតី អះអាងថាកម្ពុជាក៏ត្រូវបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដែលបម្រើដល់ការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញស្របតាមតម្រូវការទីផ្សារពលកម្ម ជាបន្តបន្ទាប់។
«ខ្ញុំសូមគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជំរុញការប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ដល់ការវិនិយោគគ្រប់វិស័យអាទិភាពតាមរយៈច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ជាមួយនឹងការដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំបាច់នានា ដែលមានភាពប្រទាក់ក្រឡា សំដៅបង្កើត និងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់»។ សម្តេចធិបតី បានបញ្ជាក់បន្ថែម។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក UENO Atsushi បានថ្លែងថា ការបើករោងចក្រនេះមានសារៈសំខាន់បំផុត មិនមែនសម្រាប់តែក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ថែមទាំងសម្រាប់រាជរដ្ឋាភិបាលជប៉ុនផងដែរ ពីព្រោះផែនការនេះត្រូវបានសម្រេចបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីឆ្នាំ ២០២២។ លោកបន្ថែមថា រោងចក្រតូយ៉ូតានេះ នឹងរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មនៃឧស្សាហកម្មកម្មិនសាលនៅប្រទេសកម្ពុជា និងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដែលចំណុចទាំងពីរនេះល្អឥតខ្ចោះស្របតាមអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
លោកបានថ្លែងថា៖«ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះនាយកប្រតិបត្តិក្រុមហ៊ុនតូយ៉ូតា ក្រុមការងារ ដែលធ្វើឱ្យរោងចក្រនេះលេចចេញជារូបរាងឡើង ខ្ញុំក៏សូមថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់»។
នាឱកាសនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុនតូយ៉ូតា បានលើកឡើងថា ធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា ចាប់ផ្តើមជាមួយនឹងការផ្គត់ផ្គង់ម៉ាកតូយ៉ូតាជូនអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩៣ ។ លោកនិយាយថា៖«កាលពីពេលនោះ ដោយហេតុថាមានរថយន្តតូយ៉ូតាកំពុងបានប្រើប្រាស់ជាច្រើនគ្រឿងទៅហើយនៅតាមដងផ្លូវនានារបស់ប្រទេសកម្ពុជា យើងក៏បានចាប់ផ្តើមបើកក្រុមហ៊ុនជួសជុលសេវារថយន្ត ដើម្បីផ្តល់នូវសេវាជួសជុល ថែទាំងរថយន្តប្រកបដោយគុណភាពខ្ពស់។ ចាប់តាំងពីពេលដំបូងរហូតមកដល់បច្ចុប្បន្ននេះ យើងតែងខិតខំរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា រួមជាមួយនឹងដៃគូរបស់យើង»។
លោកនាយកប្រតិបត្តិ បានឱ្យដឹងថាទៀត គិតត្រឹមឆ្នាំ ២០២៤ បន្ថែមលើក្រុមហ៊ុមតូយ៉ូតាខេមបូឌា ដែលជាក្រុមហ៊ុមទទួលសិទ្ធិចែកចាយម៉ាកតូយ៉ូតា ក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសនៅក្នុងវិស័យយានយន្តដូចជាតាមរយៈគ្រឿងផលិតបន្លាស់រថយន្ត ដែលមានសហការីជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០នាក់ កំពុងបំពេញការងារនៅក្នុងប្រតិបត្តិការរបស់យើង។
ឆ្នាំមុនគឺជាឆ្នាំដ៏ពិសេស ត្បិតគឺជាខួបលើកទី៧០នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន ហើយជាឆ្នាំដ៏សំខាន់សម្រាប់ក្រុមហ៊ុន។ នៅក្នុងរយៈពេល៣០ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរបស់យើងបានបោះជំហានធ្វើដំណើរទៅមុខរួមគ្នា និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានពង្រីក និងបង្កើនសកម្មភាពអាជីវកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា។ លោកបានគូសរំលេចថា ៖«ជាការពិត ការគាំទ្រដ៏ធំធេង ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា មានសារៈយ៉ាងសំខាន់ក្នុងការនាំយើងឱ្យមកដល់ទីតាំងដែលកំពុងឋិតនៅនាពេលបច្ចុប្បន្ននេះ»។
សូមជម្រាបថា ក្រុមហ៊ុនខាងលើ បានសម្រេចចិត្តពង្រីកទុនវិនិយោគប្រមាណ ៣៧ លានដុល្លារ សម្រាប់ដំឡើងរថយន្ត ដោយបានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត