ព័ត៌មានជាតិ
បិទទីតាំងសណ្ឋាគារ៤កន្លែង និងអគារស្នាក់នៅរបស់បុគ្គលិក១កន្លែងនៅព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុ បានបិទទីតាំងសណ្ឋាគារ ហ័នជាយឺ និងសណ្ឋាគារ ជីនប៉ី ទាំង ៣ សាខា ព្រមទាំងអគារស្នាក់នៅរួមរស់បុគ្គលិកក្រុមហ៊ុនជីនប៉ី ដោយឲ្យបុគ្គលិកទាំងអស់ដែលបានពាក់ព័ន្ធ ត្រូវបង្ហាញភាពស្មោះត្រង់ កុំលាក់លៀម និងត្រូវមកធ្វើតេស្តកូវីដ ១៩។
កាលពីថ្ងៃ ២២ កុម្ភៈ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានធ្វើតេស្តជនបរទេស លទ្ធផលបានរកឃើញស្រ្តីចិនពីរនាក់មានវិជ្ជមានកូវីដ ១៩។

ស្រ្តីចិនទីមួយអាយុ ៣៥ ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីថ្ងៃ ១៦ កុម្ភៈ ២០២១ បានមកស្នាក់នៅសណ្ឋាគារជិនព័រអុី សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ជាមួយសង្សារ។
ស្រ្តីចិនទីពីរ អាយុ ២២ ឆ្នាំ មកពីរាជធានីភ្នំពេញនៅថ្ងៃ ២០ កុម្ភៈ តាមរថយន្ត មកស្នាក់នៅសណ្ឋាគារហ័ងហ្គងជាយី នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ជាមួយសង្សារ។
បច្ចុប្បន្នស្រ្តីរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕



អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ