Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ថា នយោបាយជំហានគីង្គក់របស់កម្ពុជា គឺលោតទៅមុខជានិច្ច

បានផុស

នៅ

ឆ្លើយតបនឹងបុគ្គលដែលសើចចំអកលើនយោបាយជំហានគីង្គក់របស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកខ្លះកំពុងសើចចំអកជំហានគីង្គក់ តែគីង្គក់លោតទៅមុខជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្របង្គុំ និងដំឡើងរថយន្តតូយ៉ូតា របស់ជប៉ុននៅកម្ពុជា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ថា មានអ្នកខ្លះសើចចំអកនយោបាយជំហានគីង្គក់ ប៉ុន្តែពេលអ្នកឯងសើចគីង្គក់ គីង្គក់លោតទៅមុខជានិច្ច ដើម្បីជាផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបដូច្នេះថា៖ «យើងដើរហើយ ទៅមុខហើយ អ្នកខ្លះគេសើចជំហានគីង្គក់ សម្ដេចតេជោ លោកតែងតែមានប្រសាសន៍អំពីជំហានគីង្គក់ អ្នកខ្លះគេមើលងាយថា ជំហានគីង្គក់ ប៉ុន្តែកុំភ្លេចណា អ្នកឯងរវល់តែសើច គីង្គក់ដើរបាន១០ជំហានបាត់ លោតបាន១០ជំហានបាត់»

សម្ដេចធិបតី បន្តថា «ពីនេះបានមួយម៉ែត្រ អ្នកឯងកំពុងសើចចំអកថែមទៀត យើងលោតបានទៅមុខ ផលប្រយោជន៍ ជូនជាតិរបស់យើង។ គីង្គក់ ក៏ត្រូវតែលោតទៅមុខដែរ កុំឱ្យនៅហ្នឹងកន្លែង ចង់ត្រដក់ជើងវែង តែមិនដើរទៅមុខ យើងមិនទៅទេ តែឥលូវយើងដើរ»

តួយ៉ាង សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅថ្ងៃនេះ គឺជាសក្ខីភាពមួយដែលមិនត្រឹមតែបញ្ជាក់ពីវឌ្ឍនភាពថ្មីដ៏ល្អមួយសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាឡើយ ប៉ុន្តែថែមជាសញ្ញាវិជ្ជមានមួយទៀតសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៩ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម