ព័ត៌មានជាតិ
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
ប្រភពពីមន្រ្តីបម្រើការនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងថា ការបើកសម្ពោធជើងហោះហើររបស់ក្រុមហ៊ុន Air Asia Cambodia មកខេត្តសៀមរាបនៅព្រឹកមិញនេះ មានភ្ញៀវបានកក់ធ្វើដំណើរពេញយន្តហោះ (Overbook)។

លោក យឹម សានីរាន មន្រ្តីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទថា ក្រុមហ៊ុន Air Asia Cambodia បានប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ដែលអាចដឹកអ្នកដំណើរបានចំនួន ១៨០ នាក់ ហើយតាមព័ត៌មានបឋមនៅលើយន្តហោះមានភ្ញៀវបានកក់ធ្វើដំណើរពេញ។
លោក យឹម សានីរាន ដែលបានទៅទទួលស្វាគមន៍អ្នកដំណើររបស់ក្រុមហ៊ុន Air Asia Cambodia ដែលសម្ពោធការហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរនៅព្រឹកមិញនេះបានឲ្យដឹងថា បើតាមការសង្កេតរបស់លោក ភ្ញៀវធ្វើដំណើរមានចម្រុះទាំងខ្មែរនិងបរទេស។ យ៉ាងណាមិញ លោកមើលឃើញថា ចរន្តនៃការធ្វើដំណើរពីពលរដ្ឋក្នុងស្រុកក៏មានចំនួនច្រើនផងដែរ។
សម្រាប់ការសម្ពោធជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia មកអាកាសយានដ្ឋានខេត្តសៀមរាប ក៏មានការរៀបចំទទួលស្វាគមន៍ និងការផ្តល់វត្ថុអនុស្សាវរីយជូនដល់ភ្ញៀវដែលជិះធ្វើដំណើរផងដែរ។

តាមរយៈក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងជំរុញដល់ពលរដ្ឋបង្កើនការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាជួយជំរុញកំណើនភ្ញៀវទេសចរមកកម្សាន្តខេត្តសៀមរាបកាន់តែច្រើនថែមទៀត។ នេះបើតាមលោក យឹម សានីរាន។
លោកថា វត្តមានរបស់ក្រុមហ៊ុន Air Asia Cambodia នឹងនាំឲ្យមានការប្រកួតប្រជែងធ្វើឲ្យតម្លៃនៃការដំណើរតាមផ្លូវអាកាសកាន់តែចំណាយតិចជាងមុន។
កម្ពុជាថ្មីមិនទាន់មានប្រភពអាចទាក់ទងតំណាងក្រុមហ៊ុន Air Asia Cambodia ជុំវិញការបើកសម្ពោធជើងហោះហើរដំបូងទៅខេត្តសៀមរាបនៅព្រឹកមិញនេះ។
បើតាមប្រភពពីមន្រ្តីអាកាសចរស៊ីវិលបានឲ្យដឹងថា ប្រតិបត្តិការរបស់ក្រុមហ៊ុន Air Asia Cambodia នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននឹងហោះហើរតាមគោលដៅទៅមករវាងភ្នំពេញ-សៀមរាបចំនួន ៤ ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ ជើងក្នុងមួយថ្ងៃ ខណៈការហោះហើរអន្តរជាតិនឹងចាប់ដំណើរការនាពេលឆាប់ៗខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ