Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត៖ ការគាំទ្រកងទ័ពជួរមុខពីអ្នកខាងក្រោយ មិនអាចកាត់ផ្តាច់គ្នាបានឡើយ

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាមេបញ្ជាការ​រងកងទ័ពជើងគោក​ បានលើកឡើងថា ការគាំទ្រដល់កងទ័ពជួរមុខពីសំណាក់អ្នកខាងក្រោយ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីចងសម្ព័ន្ធមេត្រីភាពរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយកងពលតូចអន្តរាគមន៍លេខ៨ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា ការងារចងសម្ព័ន្ធមេត្រីភាពនេះ បានបង្ហាញពីសិល្បៈនៃវប្បធម៌ចែករំលែកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសអង្គភាពស្ថាប័នស៊ីវិល និងក្រុមហ៊ុនឯកជន នៅសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តទាំងសម្ភារ និងកម្លាំងកាយចិត្តដល់កងទ័ពជួរមុខ ដែលបានលះបង់ពលី និងបូជាសព្វសារពើ ការពារបូរណភាពដែនដី ជាតិមាតុភូមិ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចាត់ទុកថា ការគាំទ្រដល់កងទ័ពជួរមុខពីសំណាក់អ្នកខាងក្រោយ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ដែលនេះហើយជាការពង្រឹងស្មារតីសាមគ្គីភាព ជាពិសេសស្មារតីស្នេហាជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងពង្រឹងលើខឿនការពារជាតិ និងការអភិវឌ្ឍកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក បានសង្កត់ធ្ងន់ថា ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែន បានផ្តល់ឱកាសឱ្យយើងទាំងអស់ចូលរួមអភិវឌ្ឍលើគ្រប់វិស័យ ជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន។ ដូច្នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងនឹងបន្តចាប់ដៃគ្នា កៀកស្មាគ្នា បន្តចូលរួមគាំទ្រជាបន្តបន្ទាប់ទៀត ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម បូរណភាពទឹកដី ចូលរួមអភិវឌ្ឍប្រកបដោយចីរភាព»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម