ព័ត៌មានជាតិ
ស្គាល់ឈ្មោះស្រ្តីចិនឆ្លងកូវិដទាំងពីរនាក់នៅខេត្តព្រះសីហនុ ទាំងលេខបន្ទប់ស្នាក់នៅ
អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញអត្តសញ្ញាណស្រ្តីចិនពីរនាក់ដែលឆ្លងកូវីដ ១៩ ហើយជាករណីរកឃើញលើកដំបូងនៅខេត្តព្រះសីហនុ។
ស្រ្តីចិនទីមួយមានឈ្មោះ ZHANG SHUANG កាន់លិខិតឆ្លងដែនលេខ EG 0682655 មានអាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ ១១០៣ នៅជាន់ទី ១១ នៃសណ្ឋាគារជិនប៉ីព័រអុី។
ស្រ្តីម្នាក់ទៀតមានឈ្មោះ MA CHONG CHONG កាន់លិខិតឆ្លងដែនលេខ E 43459534 ស្នាក់នៅបន្ទប់លេខ ១២០២ ជាន់ទី ១២ នៃសណ្ឋាគារហ័ងហ្គ័នជាយឺ។
ជាវិធានការ អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឲ្យបិទទីតាំងសណ្ឋាគារទាំងពីរ ដោយមិនអនុញ្ញាតិឲ្យភ្ញៀវថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតិឲ្យភ្ញៀវកំពុងស្នាក់នៅចាកចេញពីបន្ទប់សណ្ឋាគារ ដោយគ្មានការអនុញ្ញាតិពីសមត្ថកិច្ច។
ក្នុងដំណាក់កាលនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល នឹងចុះពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកទាំងអស់ដើម្បីតេស្តរកកូវីដ ១៩៕
គួរបញ្ជាក់ថា ស្រ្តីដែលឆ្លងកូវិដទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព