ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌព្រែកព្នៅប្រគល់ម៉ាស់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនរដ្ឋបាលសង្កាត់ទាំង៥
រដ្ឋបាលខណ្ឌព្រែកព្នៅបានប្រគល់ម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់អធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ រដ្ឋបាលសង្កាត់ទាំង៥ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ (Covid19) ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាព
លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌនិងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ លោកសុខ សម្បត្តិ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅបន្ទប់ផ្ទះជួល ក្នុងរដ្ឋបាលសង្កាត់ទាំង៥ទទួលបានម៉ាស់ក្រណាត់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាស្មើរៗគ្នា។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់លោក លោកស្រីដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៥ចូលរួមចែកម៉ាស់ ដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅបន្ទប់ផ្ទះជួល តាមសង្កាត់រៀងៗខ្លួន និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នាដោយផ្តើមចេញពីខ្លួនយើង ហើយចូលរួមអនុវត្តឲ្យបានត្រឹមត្រូវទាំងអស់គ្នានូវអនុសាសន៍សម្តេចតេជោ ៣កុំ កុំចូលកន្លែងបិតជិត កុំនៅកន្លែងទីប្រជុំជន(មនុស្សច្រើន) កុំចាប់ដៃគ្នា និង៣ការពារ ត្រូវពាក់ម៉ាសត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុលជែល ឬសាប៊ូនិងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រ។
គួបញ្ជាក់ថា ម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយកមកចែកជូននាពេលនេះ មានអធិការនគរបាលខណ្ឌចំនួន២០០០ម៉ាស កងរាជអាវុធហត្ថខណ្ឌចំនួន២០០០ម៉ាស សង្កាត់ទាំង៥ទទួលបានក្នុង១សង្កាត់២០០០ម៉ាស់ សហគមន៍ទទួលបាន១០០០ម៉ាស ការិយាល័យទាំង១១ក្នុង១ការិយាល័យទទួលបាន១០០ម៉ាសផងដែរ៕
អត្ថបទ ៖ ឧត្តរ៉ា
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច