ព័ត៌មានជាតិ
ប្រតិភូយូនីសេហ្វ រំភើប ឃើញកុមារីកម្ពុជា ចេះប្រើបច្ចេកវិទ្យា ដោះស្រាយបញ្ហាសហគមន៍
គណៈប្រតិភូ នៃអង្គការយូនីសេហ្វ (UNICEF) ក្រោមការដឹកនាំដោយ លោកស្រី Kitty van der Heijden នាយករងប្រតិបត្តិ អង្គការយូនីសេហ្វ បានចុះទស្សនកិច្ច នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប ដើម្បីពិនិត្យដំណើរការ នៃការអនុវត្តកម្មវិធី “អប់រំមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន” និងគម្រោង “Youth Solar” ដែលគាំទ្រដោយអង្គការយូនីសេហ្វ ដោយផ្ដោតលើប្រធានបទបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការផ្ដល់ព័ត៌មាន ពី ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ

អ្វីដែលជាការចាប់អារម្មណ៍បំផុតរបស់គណៈប្រតិភូនោះ គឺការបង្កើតកម្មវិធីទូរសព្ទដៃរបស់សិស្សានុសិស្ស។ គណៈប្រតិភូបានសម្ដែងអារម្មណ៍រំភើបនៅពេលឃើញ កុមារីត្រឹមអាយុ ១២ឆ្នាំ ចេះប្រើប្រាស់បច្ចេកវិទ្យា ក្នុងការជួយដោះស្រាយបញ្ហាក្នុងសហគមន៍ ជាពិសេសបញ្ហាបរិស្ថាន។

សិស្សានុសិស្ស បាន និងកំពុងរៀនដោះស្រាយបញ្ហាប្រឈមក្នុងជីវិតពិត និងប្រើប្រាស់ថាមពល នៃថាមពលពន្លឺព្រះអាទិត្យ ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាង និងមាននិរន្តរភាព។ សិស្សានុសិស្សបានដាក់បង្ហាញពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយដោះស្រាយបញ្ហាក្នុងសហគមន៍៖

១. ការបង្ហាញពីកម្មវិធីហ្គេមដែលបង្កើតដោយក្រុមកុមារី អំពី “ការសម្អាតផ្លាស្ទិចក្នុងសហគមន៍”
២. ការបង្ហាញកម្មវិធីទូរសព្ទដៃ ដែលនិយាយអំពី បញ្ហាទេសចរណ៍ ព្រមទាំងមានការបង្ហាញអំពី សារអប់រំខ្លីៗអំពីបរិស្ថាន ជាក់ស្តែងគឺបញ្ហាផ្លាស្ទិច ដែលមានក្នុងកម្មវិធីនេះ៕




-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ