ព័ត៌មានជាតិ
កសិករធ្វើស្រែប្រាំង បន្តបូមទឹកចេញពីអាងកំពីងពួយ ខណៈអាជ្ញាធរបារម្ភខ្វះទឹកប្រើប្រាស់
បើតាមអាជ្ញាធរស្រុកបាណន់ និងស្រុកថ្មគោលបានឲ្យដឹងថា រហូតមកដល់ពេលនេះយ៉ាងហោចណាស់មានស្រូវប្រាំងរបស់ប្រជាកសិករដែលបានបន្តធ្វើស្រូវប្រាំងជុំវិញអាងកំពីងពួយខ្ទង់ពាន់ហិកតា កំពុងប្រឈមការខ្វះទឹកស្រោចស្រព ដែលស្ថិតក្នុងឃុំចំនួន ២ គឺ ឃុំតាគ្រាម ស្រុកបាណន់ និងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។
កសិករក្រោយការប្រមូលផលហើយមិនអនុវត្តតាមការណែនាំពីមន្ត្រីជំនាញ នៅតែបន្តការដាំដុះដោយផ្សងព្រេង និងកំពុងមមាញឹកក្នុងការបូមទឹកចេញពីអាងកំពីងពួយចូលប្រឡាយដើម្បីបន្តស្រោចស្រព ទោះបីមន្រ្តីជំនាញនិងអាជ្ញាធរបានហាមឃាត់ជាបន្តបន្ទាប់ ដើម្បីរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃក្នុងរដូវក្តៅអូសបន្លាយពេលយូរ។
ប្រជាកសិករបានទទួលស្គាល់ថា កន្លងទៅអាជ្ញាធរ និងមន្រ្តីជំនាញបានហាមឃាត់ មិនឱ្យធ្វើស្រែប្រាំងបង្កើនរដូវទៀតនោះទេ ក្រោយប្រមូលផលរួចដោយខ្លាចខ្វះខាតទឹក និងរក្សាទុកទុកប្រើប្រាស់ ប៉ុន្តែដោយសារពួកគាត់ឃើញក្នុងអាងកំពីងពួយមានទឹក ក៏នាំគ្នាដាំតាមគ្នាតែម្តង ដោយផ្សងព្រេងក្រែងមានភ្លៀងធ្លាក់គួបផ្សំជាមួយទឹកអាងផង។
កសិករបន្តថា ការផ្សងព្រេងនេះបានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារដើរថយក្រោយក្នុងឆ្នាំនេះ ព្រោះចំណាយច្រើនលើប្រេងបូមទឹក ៣ តង់ទំរាំដល់ស្រែ។
កសិករបន្តថា ការបូមទឹកចេញពីអាងទម្លាក់តាមប្រឡាយនេះ ដោយសារតែទឹកក្នុងអាងកាន់តែរាក់ មិនអាចបើកទ្វារបង្ហូរបាន ក៏បានយកម៉ាស៊ីនបូមទឹកចេញពីអាងទាំងយប់ទាំងថ្ងៃទម្លាក់ចូលទៅប្រឡាយមេ និងបន្តបូម ២ តង់ទៀតទើបទៅដល់ស្រែ ខណៈការដាំដុះជាងមួយខែស្រូវក៏ជិតផើមទៅហើយដែរ ទើបពួកគាត់សម្រុកបូមទឹកស្រោចស្រពក្រែងបានទទួលផលខ្លះ បើទោះបីដឹងថាខាតដើមក៏ដោយ។
លោក នៃ ពៅ មេឃុំតាគ្រាម ស្រុកបាណន់ បានឱ្យដឹងថា អាជ្ញាធរនិងមន្រ្តីជំនាញបានបើកទ្វារទឹកស្រោចស្រពស្រូវប្រជាពលរដ្ឋបីជំហានមកហើយ ប៉ុន្តែរដូវប្រាំងនេះជាជំហានទីបួន គឺមិនអាចបើកទ្វារទឹកបង្ហូរចេញពីអាងចូលទៅប្រឡាយបានទេ ដោយសារតែទឹករីងខ្លាំងស្រកផុតពីទ្វារទឹកទៅហើយ។
លោកថា ស្រូវប្រាំងប្រជាពលរដ្ឋអាចនឹងប្រឈមខ្វះខាតទឹកនាពេលខាងមុខ ដោយសារតែចំនួននៃការធ្វើស្រែប្រាំងលើសផែនការកំណត់ច្រើន។ មន្ទីរណែនាំឱ្យធ្វើតែជាង ១៦០០ ហិកតាប៉ុណ្ណោះនៅឃុំ តាគ្រាម ស្រុកបាណន់ និង ឃុំអន្លង់រុន ស្រុកថ្មគោល ប៉ុន្តែប្រជាពលរដ្ឋមិនស្តាប់តាមការណែនាំនេះ។
លោកមេឃុំបន្តថា លោកកំពុងឱ្យស្រង់ស្ថិតិតាមភូមិផ្នែកខាងក្រោម គឺមិនទាន់មានការខ្វះខាតទឹកប្រើប្រាស់សម្រាប់មនុស្សនោះទេ ប៉ុន្តែមានការខ្វះខាតទឹកសម្រាប់សត្វពាហនៈខ្លះ និងកំពុងស្រង់ទិន្នន័យភូមិប៉ែកខាងលើបន្តបន្ទាប់ទៀត ក្រែងមានផលប៉ះពាល់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ។
យ៉ាងណាមិញ មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបង បានបញ្ជាក់លើផេកផ្លូវការរបស់ខ្លួនកាលពីចុងសប្តាហ៍នេះថា អាងកំពីងពួយមានលទ្ធភាពស្តុកទឹកសរុប ២០០ លានម៉ែត្រគូប តែបច្ចុប្បន្ននេះទឹកនៅសល់ប្រមាណ ១០ លានម៉ែត្រគូបប៉ុណ្ណោះ សម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ហើយបច្ចុប្បន្នប្រជាកសិករ កំពុងធ្វើស្រូវប្រាំងក្នុងអាងទឹកចំនួន ២.៥៥០ ហិកតា (ក្រៅផែនការ) និង ១.៧០០ (ក្នុងផែនការ) ដែលកំពុងប្រើប្រាស់ទឹកក្នុងអាងដើម្បីស្រោចស្រព៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»