Connect with us

ព័ត៌មានជាតិ

នៅខែមិថុនា រដ្ឋមន្ត្រីមហាផ្ទៃ នឹងទស្សនកិច្ចសិក្សានៅអូស្ត្រាលី លើការងារអន្តោប្រ​វេ​សន៍ សន្តិសុខសាយប័រ​  

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួ​ងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញលោក ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃទស្សនកិច្ចសិក្សា នៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក ស សុខា  ទស្សនកិច្ចនេះ មានគោលបំណងជួយភាគីកម្ពុជាដកស្រង់បទពិសោធន៍យុទ្ធសាស្រ្តពាក់ព័​ន្ធការងារអន្តោប្រ​វេ​សន៍ សន្តិសុខសាយប័រ​ និងការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយគណៈប្រតិភូកម្ពុជាមានក្ដីសង្ឃឹមថានឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់​គ្រ​ងកងកម្លាំងនគរបាលជាតិ ការជំរុញទំនាក់ទំនងបណ្តុះបណ្តាល​មន្រ្តីនគរបាលលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ក្នុងជំនួបនៅទីស្ដីការក្រសួង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុក វត្តមានលោកក្នុងជំនួបនេះ​ថាជាការបង្ហាញឱ្យឃើ​​ញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តប​ង្កើ​នកិច្ចសហប្រ​តិបត្តិ​កា​រ​រវាងរដ្ឋា​ភិបា​លអូ​ស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា ទាំងនាពេ​ល​ប​ច្ចុ​ប្បន្ន និ​ងទៅអនាគត។

លោក Pablo Kang ក៏បានរម្លឹកអំពីលទ្ធផលវិជ្ជមាន​នៃដំណើរទស្សនកិច្ច រ​បស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមកិច្ចប្រ​ជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២-៦ ខែមីនា ឆ្នាំ​២០​២​៤ ដែលឈានដល់ការចុះហត្ថលេខាឱ្យមានជើងហោះហើរត្រង់ពីប្រទេ​សអូស្រ្តាលីមកកម្ពុជា។

ក្នុងជំនួបនោះដែរ លោកភារធារី និងលោកអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិ​ប​ត្តិការរវាងភាគីទាំងពីរ​ និងបានពិភាក្សាគ្នាអំពីការងារអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ រត់ពន្ធមនុស្ស និងគ្រឿងញៀន​ បទល្មើសបច្ចេកវិទ្យា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណ​នេយ្យ​ភាពសង្គមនៅកម្ពុជា និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយនិងការថ្លែងអំណអរគុណចំពោះការចំណាយពេលវេលាដ៏មមាញឹករបស់ឯកឧ​ត្ត​មភារធារី ដើម្បីចូលជួបពិភាក្សាការងារ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្ដីសង្ឃឹមថាភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេង​ៗដល់ក្រសួងមហាផ្ទៃ។ ជាថ្មីម្ដងទៀត ប្រមុខក្រសួងមហាផ្ទៃក៏សង្ឃឹមថាដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃទៅប្រទេសអូស្រ្តាលីនាពេ​លខាងមុខ នឹងទទួលបានលទ្ធផលផ្លែផ្កា ផ្តល់​អត្ថប្រយោជន៍ ដូចជាចំណេះដឹង និងបទពិសោធន៍ល្អៗ លើការអនុវត្តការងារ។

គួរកត់សម្គាល់ថា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបតែបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចប្រកបដោយជោគជ័យរយៈពាលជាង១សប្ដាហ៍ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

តាមរយៈទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២នេះ លោកអភិសន្តិបណ្ឌិត បាnដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម