Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់ ចុះឈ្មោះ​ជា​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត

បានផុស

នៅ

គិត​ត្រឹម​ខែមេសា ២០២៤​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះឈ្មោះ​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​ចំនួន ២១៣ ១៤៨​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

បើ​តាម​លោក ក្នុងចំណោម​សមាជិក​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប ក្នុងនោះ​មាន​បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ១៦៧ ៩១៣​នាក់ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. មាន​ចំនួន ៤៥ ២៣៥​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សុផាន់​ណា​រិ​ទ្ធ បន្ថែមថា រហូតមកទល់​ពេលនេះ​សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្តបាន​ទៅប្រើ​ប្រាស់​សេវា​មាន​ចំនួន ១៨៤ ១៨៦​ដង​។ ដោយឡែក ការចំណាយ​តាវកាលិក​ទូទាត់​មូលដ្ឋាន​សុខាភិបាល មាន​ចំនួន ៨ ៤៤០​លាន​រៀល​។​

​លោក​លើកឡើង​ថា ចាប់​តាំងពី​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាក់ឱ្យអនុវត្ត​ន៍​ជា​ផ្លូវការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ក្រសួង​ការងារ បានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​បាន​ចុះ​យុទ្ធនាការ​តាម​រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និង​ទីប្រជុំជន​យ៉ាងសកម្ម​ផងដែរ​។​

​ក្នុងនោះ​ក្រុមការងារ​បាន​ចុះ​យុទ្ធនាការ​តាម​ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និង​ទីប្រជុំជន​សរុប​ចំនួន ៤ ៨៥០​លើក ដែល​មាន​អ្នកចូលរួម​ចំនួន ១ ៤០៨ ៩៧៥​នាក់ និង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្លូវការ Facebook, Telegram, YouTube, TikTok និង​តាម​បណ្តាញ​សង្គម​របស់​សិល្បករ តារាចម្រៀង និង​អ្នកមាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម ដោយមាន​ចំនួន​ចែករំលែក​បន្ត ៦១ ៤១៣​ដង និង​ចំនួន​ចូល​ទស្សនា ៥ ២៩៧ ១៤០​ដង​។​

​លោក​បាន​គូស​បញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​ទទួល​កុមារ​ចូល​ជា​សមាជិក​ផងដែរ ក្នុងនោះ​សម្រាប់​កុមារ (​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​.) ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពេល​ក្លាយជា​សមាជិក ប​.​ស​.​ស​. ដែល​អត្ថប្រយោជន៍​ទាំងនោះ​មានដូចជា ការព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដោយ​ឥតគិតថ្លៃ​នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ទូទាំងប្រទេស ទាំង​មន្ទីរពេទ្យ​សាធារណ និង​ឯកជន​។ បន្ថែម​ពីនេះ​ក្នុង​ករណី​ប្រសិនបើ​កុមារ​ជួប​គ្រោះថ្នាក់ និង​ជំងឺ​ជា​អកុសល​រហូតដល់​ស្លាប់​បាត់បង់​ជីវិត បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ​នឹង​ផ្តល់ប្រាក់​វិភាជន៍​បូជាសព​ផងដែរ​។

ទន្ទឹម​នឹង​នេះ លោក​បាន​គូសបញ្ជាក់ថា ការ​អនុវត្តន៍​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​លើ​កុមារ​គឺជា​ការ​គិត​គួរ​ដល់​សុខុមាលភាព​របស់​កុមារ ជាពិសេស​ជួយ​ឱ្យ​សុខភាព​របស់​កុមារ​ល្អ​ប្រសើរ​ជាង​មុន​ដែល​អាចជួយ​ទៅដល់​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពលភាព​នាពេល​អនាគត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ វិនាទី មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៦ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម