Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ប្រធានសភាអ៊ុយក្រែន ពីការគាំទ្ររបស់កម្ពុជាលើការស្តារសន្តិភាពឡើងវិញនៅអ៊ុយក្រែន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រធានសភាអ៊ុយក្រែន អំពីការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងនានានៅក្នុងគោលដៅស្ដារសន្តិភាពឡើងវិញនៅអ៊ុយក្រែន។ ការបញ្ជាក់ពីសំណាក់សម្ដេចតេជោបែបនេះ តាមរយៈសារលិខិតមួយច្បាប់ផ្ញើជូនលោក Ruslan STEFANCHUK ប្រធានសភាអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារលិខិតចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរៀបរាប់ប្រាប់ប្រធានសភាអ៊ុយក្រែនពីតម្លៃដ៏មានសារសំខាន់នៃសុខសន្តិភាពនៅក្នុងប្រទេស ក៏ដូចជាការបញ្ជាក់ពីតួនាទីនៃកិច្ចសន្ទនាក្នុងការដោះស្រាយជម្លោះផងដែរ។ សម្ដេចតេជោ បានលើកឡើងដូច្នេះថា៖ «ក្នុងនាមជាប្រទេសឆ្លងផុតពីជម្លោះ កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិភាព ស្ថិរភាព និងការជំរុញការសន្ទនាដើម្បីដោះស្រាយជម្លោះ និងការខ្វែងគំនិត»

តាមខ្លឹមសារនៃលិខិតដដែលនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការចូលរួមរបស់កម្ពុជា ក្នុងការគោរពច្បាប់អន្តរជាតិ រួមទាំងគោលការណ៍នានាដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ជូនលោកប្រធានសភាអ៊ុយក្រែន ដូច្នេះថា៖ «កម្ពុជា នៅតែប្តេជ្ញាចិត្តគាំទ្រកិច្ចប្រឹងប្រែងនានាក្នុងគោលដៅស្តារសន្តិភាពនៅអ៊ុយក្រែន»

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងពីការរង់ចាំធ្វើការជាមួយលោកប្រធានសភាអ៊ុយក្រែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ កម្ពុជា និងអ៊ុយក្រែន។

គួរជម្រាបថា លិខិតរបស់សម្ដេចតេជោ ផ្ញើជូនលោកប្រធានសភាអ៊ុយក្រែនពេលនេះ គឺតបនឹងសារលិខិតរបស់លោកប្រធានសភាអ៊ុយក្រែន កាលពីថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤ ក្នុងការចូលរួមអបអរសាទរចំពោះសម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យកាន់តំណែងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ លោក Ruslan STEFANCHUK ប្រធាន សភាអ៊ុយក្រែន បានបង្ហាញនូវទំនុកចិត្តថា ក្នុងអំឡុងពេលកាន់តំណែងរបស់សម្តេច ទំនាក់ទំនងអន្តរសភាអ៊ុយក្រែន- កម្ពុជា នឹងបន្តអភិវឌ្ឍទាំងក្នុងកម្រិតទ្វេភាគី និងក្នុងក្របខ័ណ្ឌនៃអន្តរសភាអាស៊ាន សហភាពអន្តរសភា និងវេទិកាអន្តរជាតិផ្សេងៗទៀត។

លោកប្រធានសភាអ៊ុយក្រែន ក៏បានសម្ដែងនូវការចងចាំដោយអំណរគុណចំពោះគោលជំហរដោយផ្អែកលើគោលការណ៍របស់សម្តេចតេជោ ស្តីពីការថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ហើយលោក រំពឹងពីការគាំទ្របន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ដើម្បីស្តារឡើងវិញនូវសន្តិភាព ប្រកបដោយយុត្តិធម៌នៅប្រទេសអ៊ុយក្រែន និងធានាស្ថិរភាពនៅលើពិភពលោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​អាជ្ញាធរថៃ​រឹតបន្តឹងវិធានការ​សុវ​ត្ថិភាព​ភ្ញៀវទេសចរ​

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជា មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការធ្វើបាតុកម្ម ងាក​មក​ធ្វើសមាជវិញ ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​សំាងឡើងថ្លៃ​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ម្ចាស់​រថយន្តចូល​មក​ចាក់សាំង​នៅថៃ បង្កកកស្ទះខ្លាំង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស​៧ពាន់​នាក់​បាន​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​កុងហ្គោ​​​ក្នុងដើមឆ្នាំនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម១១ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម