Connect with us

ព័ត៌មានជាតិ

​ដើមទុរេនមួយចំនួន ​ងាប់ដោយសារកង្វះទឹក​

បានផុស

នៅ

ស្របពេលដែលបញ្ហាបម្រែបម្រួលអាកាសធាតុធ្វើឱ្យឡើងកំដៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះ ដើមទុរេននៅតាមបណ្ដាខេត្តមួយចំនួនបានកំពុងរងផលប៉ះពាល់ដោយសារ​ដាច់ទឹក និងងាប់​ជាបន្ត​បន្ទាប់។

​កញ្ញា រ៉ុស្ស៊ី ពង្សពុទ្ធិម៉ា អាយុ ២៧ ឆ្នាំ ​ម្ចាស់ចម្ការទុរេន នៅក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុក​បុទុម​សាគរ ខេត្តកោះកុង ប្រាប់ថា នៅតំបន់របស់នាង ​ចាប់ផ្ដើមខ្វះទឹក ម្ចាស់ចម្ការមួយៗ ផ្ដើមសុំ​ចែក​ទឹកគ្នាប្រើ ខណៈចម្ការខ្លះចាប់ផ្ដើមជីកប្រឡាយយកទឹកប្រើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កញ្ញាប្រាប់ថា បច្ចុប្បន្ន មិនទាន់​ងាប់ដើមទេ ប៉ុន្តែបើនៅតែបន្តអត់ធ្លាក់ភ្លៀងទៀត មិនយូរទេ ​ត្រឹម ២ សប្ដាហ៍ទៀត ​ដើមទុរេននឹង​ចាប់​ផ្ដើម​ងាប់បណ្ដើៗ។

​តាមបណ្ដាញសង្គម ​នៅបណ្ដាខេត្តមួយចំនួន ​ដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ប្រឈម​នឹងអាកាសធាតុក្ដៅហួតហែង ធ្វើឱ្យដើមទុរេនមួយចំនួនងាប់ជាបន្តបន្ទាប់ ដោយសារ​ដាច់ទឹក។

កង្វះទឹក មិនត្រឹមតែប៉ះពាល់ ដល់ដំណាំទុរេននោះទេ ​គឺប៉ះពាល់ដល់ប្រភេទ​ដំណាំ​ផ្សេងៗ​ទៀតដូចគ្នា។

​លោក ចាន់ រិទ្ធិ ​ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ​ខេត្តកំពត ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ​០៣ ខែឧសភា ​ឆ្នាំ ២០២៤ នេះថា ទុរេននៅខេត្តកំពត ៨០ ភាគរយ នៅល្អ ​ប៉ុន្តែទុរេនមួយចំនួន ​ប្រឈមនឹងការឆេះ ដោយសារតែអាកាសធាតុក្ដៅហួតហែង។

​បើតាមលោក ចាន់ រិទ្ធិ ក្រៅពីទុរេន ដំណាំដូង ​និងសាម៉ាវ ​និងម្រេច​ក៏ប៉ះពាល់​ដោយសារ​អាកាស​ធាតុរាំងស្ងួត ផងដែរ ខណៈអាជ្ញាធរខេត្ត ក៏មានវិធានការចែកទឹកដល់ប្រជាពលរដ្ឋ និងរង់ចាំ​ទឹក​ភ្លៀង ខណៈភ្លៀងកក់ខែផ្ដើមធ្លាក់ចុះមកហើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៣៤ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម