ព័ត៌មានជាតិ
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យថ្ងៃទី២ បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា រួមទាំងមហាជនស្ម័គ្រចិត្តចុះឈ្មោះជាអ្នកសង្កេតការណ៍ ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

លោក ស្រី សៅ សុគន្ធារី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មានប្រសាសន៍នៅរសៀលថ្ងៃទី ០៣ ខែឧសភា នេះថា ដំណើរការប្រឡងរយៈពេល ២ ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ល្អ មិនមានភាពប្រក្រតីណាមួយ កើតមានឡើងនោះទេ។
ការប្រឡងនៅរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៤ មានបេក្ខជនចូលរួមចំនួន ៩,៣៣៨នាក់ ដែលបានចែកចេញជា ២ វេន លើវិញ្ញាសារពហុចម្លើយវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស (ខ្មែរ-សីលធម៌ ពលរដ្ឋ) និង ២មណ្ឌល រួមមាន៖
សម្រាប់មណ្ឌលប្រឡង៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន ៦,៧៥៤នាក់ ដែលវេនទី១ ចំនួន ៣,៣៤៩នាក់ និងវេនទី២ ចំនួន ៣,៤០៥នាក់។

សម្រាប់មណ្ឌលប្រឡង៖ សាលាភូមិន្ទរដ្ឋបាល មានបេក្ខជនចំនួន ២,៥៨៤នាក់ ដែលវេនទី១ ចំនួន ១,២៩២នាក់ និងវេនទី២ ចំនួន ១,២៩២នាក់។នារសៀលនេះ ចែកចេញជា ២មណ្ឌល និង ២វេន ដែលប្រឡងលើវិញ្ញាសាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស ខ្មែរ-សីលធម៌ ពលរដ្ឋ ប៉ុន្តែវិញ្ញាសាដាច់ដោយឡែកពីគ្នា៕


-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?