Connect with us

ព័ត៌មានជាតិ

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

បានផុស

នៅ

នាព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានការរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាព របស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់នាយទាហានជាន់ខ្ពស់ និងមន្ត្រីកម្ពុជា ដែលមានស្នាដៃល្អ ក្នុងការសហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា។

ពិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ តំណាងគណៈកម្មការជាតិជីករុករកការគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា តាមរយៈការរៀបចំពិធីនាថ្ងៃនេះគឺជាលើកទី៤ ក្នុងការបំពាក់គ្រឿងឥស្សរិយយស មេដាយ និងប័ណ្ណ​សរសើរ ជូនដល់នាយទាហាន មន្រ្តី និងអង្គភាពកម្ពុជា ។ ក្នុងថ្ងៃនេះដែរ ចំពោះគ្រឿងឥស្សរិយយស មិត្តភាព និងប័ណ្ណសរសើររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រគល់ជូនសរុប ៤៧០គ្រឿង តែជាក់ស្ដែងត្រូវប្រគល់ជូនដល់បុគ្គលចំនួន ៧៤គ្រឿង មានមន្រ្តីរាជការស៊ីវិលចំនួន ២៤រូប និងនាយទាហានជាន់ខ្ពស់ ចំនួន ៥០រូប ហើយក្រៅពីនេះគឺប្រគល់ជូនបន្តដល់អង្គភាពជំនាញពាក់ព័ន្ធធ្វើការបែងចែកទៅតាមអង្គភាពជំនាញរៀងខ្លួន។

នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល បក្ស និងក្រសួងការពារប្រទេសវៀតណាម ដែលបានផ្ដល់កិត្តិយសតាមរយៈការផ្ដល់នូវគ្រឿងឥស្សរិយយស ប័ណ្ណសរសើរ លិខិតសរសើរសម្រាប់អង្គភាព បុគ្គល ជូនដល់ភាគីកម្ពុជា ដែលមានស្នាដៃឆ្នើម ចូលរួមក្នុងការងារមនុស្សធម៌ សហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា។

សូមជម្រាបថា គិតចាប់តាំងពីឆ្នាំ២០០១-២០២៤ គណៈកម្មការថ្នាក់ជាតិទាំងពីរ កម្ពុជា-វៀតណាម បានអនុវត្តការងារជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមជាផ្លូវការ ចំនួន ២០,៨៥២ សព ជូនរដ្ឋាភិបាលវៀតណាម និងក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាប្រពៃណីជាតិ។



សម្រាប់ភាគីកម្ពុជា បានកំពុងបន្ដលើកកម្ពស់ស្មារតីមនុស្សធម៌ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអង្គភាព ស្ថាប័នសមត្ថកិច្ច និងនៅតាមភូមិសាស្រ្ដទាំង២៥ រាជធានី ខេត្ត ក្រុង បង្កលក្ខណៈងាយស្រួល នឹងផ្ដល់គ្រប់លទ្ធភាពដល់ក្រុមជំនាញទាំង ១១ ក្រុម របស់កងទ័ពប្រជាជនវៀតណាម បានបន្ដបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការជីករុករក ការគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ទទួលបានជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ថែមទៀត ស្របតាមលក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការថ្នាក់ជាតិនៃភាគីទំាងពីរកម្ពុជា-វៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម