Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានដែលបំពេញការងាររួមចំណែកដល់ការអភិវឌ្ឍសង្គម

បានផុស

នៅ

នាពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី​៣ ខែ ឧសភា ចំថ្ងៃដែលពិភពលោករួមនឹងកម្ពុជា បានរៀបចំទិវាសេរីភាពសារព័ត៌មាន សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបជាមួយបងប្អូនអ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ ក្នុងការស្វែងយល់បន្ថែម និងបញ្ហាកង្វល់នានារបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានដែលបាននឹងកំពុងជួបបញ្ហា​ប្រឈមនៅក្នុងប្រតិបត្តិការការងាររបស់ខ្លួនក៏ដូចជាស្ថានភាពរួមនៃប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទឌីជីថល។

ជាមួយគ្នានេះ​ សម្តេចធិបតី ថ្លែងអំណរគុណចំពោះព័ត៌មានទាំងអស់ទាំងក្នុងក្របខណ្ឌរដ្ឋ​ និងឯកជនដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយទទួលខុសត្រូវ វិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម និងចូលរួមថែរក្សាសុខសន្តិភាព​ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសទិវាសេរីភាពពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ សារព័ត៌មានសម្រាប់ផែនដី ឆ្នាំ២០២៤ គឺជាឆ្នាំដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ដើម្បីសម្រេចបាននូវរៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ វិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រៈ និងការបំពុលខ្យល់បានធ្វើឱ្យមនុស្ស ៨៥ ភាគរយនៅក្នុងតំបន់ប្រឈម និងហានិភ័យនៃការប៉ះពាល់កាន់តែខ្លាំង។ ក្នុងន័យនេះ សម្តេចធិបតី បានគូសរំលេចថា ប្រព័ន្ធផ្សព្វផ្សាយគឺជាកត្តាគន្លឹះមួយនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំង​ និងទប់ស្កាត់បញ្ហាបរិស្ថាន។

ក្នុងឱកាសនេះ សម្តេចធីបតី ធ្វើការកត់សម្គាល់ផងដែរថា ៖« លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ និងមានសណ្តាប់ធ្នាប់ល្អ ហើយភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។

រដ្ឋមន្រ្តីក្រសួងព័ត៌មានមានលោក នេត្រ ភក្រ្តា បានថ្លែងថា ពិធីសំណាលជាមួយអ្នកសារព័ត៌មាននេះ ត្រូវបានផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុ​ន​ សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានបង្កើតឱ្យមានជំនួបប្រចាំឆ្នាំរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។  លោកបញ្ជាក់ថា៖«ជំនួបដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំជាលើកដំបូងកាលពីថ្ងៃទី​១៤ ខែមករា ឆ្នាំ ២០១៧ ហើយជំនួបលើកនេះ គឺជាជំនួបលើកទី​៦ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យនេះ អាចជួបជុំគ្នាមួយឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ន ដែលមានការចូលរួមសរុបប្រមាណ ៥ពាន់នាក់»។

ការប្រារព្វ ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្រោមប្រធានបទ សារព័ត៌មានសម្រាប់ផែនដី សារព័ត៌មាននៅក្នុងភាពប្រឈមនៅក្នុងវិបត្តិបរិស្ថាន ដែលបង្ហាញពីសារៈសំខាន់នៃសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ និងបរិបទនៃបរិស្ថានសាកលនាពេលបច្ចុប្បន្ន។ លោកថ្លែងយ៉ាងដូច្នេះថា៖«អ្នកសារព័ត៌មានកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងការរាយការណ៍ព័ត៌មានពាក់ពន្ធបរិស្ថាន ដែលបានកើតមានទៅនឹងការប្រែប្រួលអាកាសធាតុ វិបត្តិបរិស្ថានសាកល និងផ្សព្វផ្សាយពីធនធានធម្មជាតិ ជីវៈចម្រុៈ និងបញ្ហាបំពុលបរិស្ថានផ្សេងៗទៀត ដើម្បីបញ្ជ្រាបចំណេះដឹងជូនដល់ប្រជាពលរដ្ឋ ព្រមទាំងវិធានការចាំបាច់នានា»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើសុំរាជរដ្ឋាភិបាលលើកលែងថ្លៃចុះបញ្ជីពាណិជ្ជកម្ម ដែលយោងតាមតារាងតម្លៃសេវាមានតម្លៃ ១៧ម៉ឺនរៀល សម្រាប់អង្គភាពសារព័ត៌មានអនឡាញតូចតាចរយៈពេល​៣ឆ្នាំ ពីឆ្នាំ ២០២៤-២០២៧  និងស្នើសុំគោលការណ៍ដឹកនាំពីសម្តេចធិបតី រៀបចំការវាយតម្លៃ និងផ្តល់គ្រឿងឥស្សរិយយសជូនអ្នកសារព័ត៌មានឆ្នើមដែលគោរពបានក្រមសីលធម៌វិជ្ជាជីវៈ មានស្នាដៃ និងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម