Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអ្នកសារព័ត៌មានកុំដើរតួជាតុលាការកាត់ក្តី

បានផុស

នៅ

សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត  ស្នើឱ្យអ្នកសារព័ត៌មានដែលកំពុងប្រកបវិជ្ជាជីវៈរបស់ខ្លួន ត្រូវប្រមូលខ្លឹមសារពីភាគីពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្សព្វផ្សាយ និងចៀសវាងការដើរតួជាតុលាការផង និងអ្នកផ្សព្វផ្សាយផង។

ការអំពាវនាវនេះ បន្ទាប់ពីសម្តេចធិបតី សង្កេតឃើញ អ្នកសារព័ត៌មានមួយចំនួនបានយកវិជ្ជាជីវៈរបស់ខ្លួនផ្សព្វផ្សាយផង និងដើរតួជាតុលាការ ដែលនាំឱ្យប៉ះពាល់ដល់តម្លាភាព​ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

នាពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានប្រមាណ ៥ពាន់នាក់ នៅថ្ងៃទី​៣ ឧសភានេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវការព័ត៌មានពិត រហ័ស និងទាន់ពេលវេលា គ្រប់ជ្រុងជ្រោយដើម្បីដាក់ចេញនូវវិធានការ និងដោះស្រាយទាន់ពេលចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវការព័ត៌មានពីគ្រប់ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ សម្តេចធិបតី សំណូមពដល់បងប្អូនផង នៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីមានអាជ្ញាបណ្ណឬមិនមាន ត្រូវមានជាឆន្ទៈ ផ្តល់ព័ត៌មានពិតប្រាកដឱ្យគ្រប់ជ្រុងជ្រោយ។
សម្តេចសង្កត់ធ្ងន់ថា៖«ខ្ញុំសុំឱ្យអ្នកសារព័ត៌មានដើរតួជាអ្នកសារព័ត៌មាន ប៉ុន្តែកុំដើរតួជាអ្នកធ្វើតុលាការ បានន័យថាយើងដឹងព័ត៌មានមួយជ្រុងហើយព្យាយាមទៅរកព័ត៌មានមួយជ្រុងទៀតដើម្បីផ្គុំគ្នាឱ្យបានគ្រប់ជ្រុងជ្រោយ សូមកុំធ្វើការវិនិច្ឆ័យមុន។ កុំឱ្យយើងជាអ្នកយកព័ត៌មានផង ជាអ្នកកាត់ទោសផង»។

ជាមួយគ្នានេះ​ សម្តេចធិបតី លើកទឹកចិត្តឱ្យមានការផ្សាយប្រកបដោយតម្លាភាព អព្យាក្រឹត្យ ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ មិនថាព័ត៌មាននោះជា ព័ត៌មានវិជ្ជមាន ឬអវិជ្ជមាននោះទេ។ បើតាមសម្តេចធិបតី ក្នុងរយៈពេល ៨ ខែនេះ សម្តេចបានដោះស្រាយបញ្ហាច្រើនរួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ ក្រោមជាតិ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា គឺដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីបងប្អូនអ្នកសារព័ត៌មានទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម