ព័ត៌មានជាតិ
ស្ត្រីទី១កម្ពុជា អរគុណពលរដ្ឋដែលការពារភាពស្អាតស្អំរបស់លោកជំទាវ ក្រោយរងការចោទប្រកាន់ពី The Cambodia Daily
ស្ត្រីទី១កម្ពុជា លោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋដែលបានការពារភាពស្អាតស្អំរបស់លោកជំទាវ ក្រោយរងការចោទប្រកាន់យ៉ាងអយុត្តិធម៌ពីសំណាក់សារព័ត៌មាន The Cambodia Daily។

សំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ ពេជ ចន្ទមុនី ឧត្តមភរិយាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ទៅកាន់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា៖ «ជាដំបូង នាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់នាងខ្ញុំ ដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី ០២ ឧសភា កន្លងមកនេះ»។
ការណ៍នេះ លោកជំទាវ ពេជ ចន្ទមុនី បានសម្ដែងនូវក្ដីរំភើបរីករាយយ៉ាងណាខ្លាំង ដែលប្រជាពលរដ្ឋ រួមទាំងអ្នកដែលបានធ្វើការងារជាមួយលោកជំទាវកន្លងមក ព្រមទាំងពលរដ្ឋភាគច្រើនបានតាមដានសកម្មភាព និងការងារសង្គមរបស់លោកជំទាវ មានការស្រលាញ់រាប់អាន និងជឿជាក់លើលោកជំទាវ។ លោកជំទាវ ស្ត្រីទី១កម្ពុជា បានសង្កត់ធ្ងន់ថា ការគាំទ្រ ស្រលាញ់ និងការពារលោកជំទាវពេលនេះ គឺជាកម្លាំងចិត្តមួយដ៏សំខាន់ ដើម្បីជួយដល់លោកជំទាវក្នុងការបន្តនូវសកម្មភាពមនុស្សធម៌នេះបន្តទៅមុខទៀត។

គួរជម្រាបថា ពេលថ្មីៗនេះ មានការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ថា មន្ត្រីអគ្គនាយកដ្ឋានគយជាច្រើននាក់ បានទម្លាយថា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម បានសូកប៉ាន់ លោកជំទាវ ពេជ ចន្ទមុនី ភរិយារបស់សម្តេច ហ៊ុន ម៉ាណែត សុំពន្យាពេលចូលនិវត្តន៍ដល់ឆ្នាំ២០២៨។ ការផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ត្រូវបានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចេញមកការពារភាពស្អាតស្អំរបស់លោកជំទាវ ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្ដី ក៏បានបង្ហាញនូវភាពស្អាតស្អំភរិយារបស់សម្ដេចផងដែរ ដោយច្រានចោលការផ្សាយនេះ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?