Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ថា បុគ្គលខ្លះដឹងហើយ តែធ្វើភ្លើ ដើម្បីប្រឆាំងព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា អ្នកខ្លះដឹងហើយ តែធ្វើជាភ្លើ ដើម្បីតែប្រឆាំងនឹងគម្រោងព្រែកជីកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខណៈប្រទេសជិតខាងកម្ពុជាមួយ និយាយឱ្យចំ គឺប្រទេសវៀតណាម រួមទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជានៅក្រៅប្រទេសផងនោះ តែងលើកឡើងចោទប្រកាន់ដោយគ្មានមូលដ្ឋានជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដែលថា អាចនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ពិសេសការបាត់បង់ទឹកពីទន្លេមេគង្គប្រមាណ៥០ភាគរយ ជាដើម។

ថ្លែងក្នុងបទបង្ហាញដល់សិស្សនិស្សិតនាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចោទជាសំណួរទៅកាន់អ្នកទាំងនោះថា តើអ្នកនិយាយថា អស់ទឹក ៥០ភាគរយ អស់ទៅណា វាហូរទៅណា ពីមេគង្គទៅព្រែកជីក?

លោក ស៊ុន ចាន់ថុល ចាត់ទុកថា អ្នកនិយាយទាំងនេះ គឺដោយសារមិនបានសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ទើបពួកគាត់មិនដឹង ចឹងហើយបើបន្ទោសក៏មិនកើត ដោយសារគាត់មិនដឹង។ ប៉ុន្តែយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី ថា៖ «ប៉ុន្តែអ្នកខ្លះ ដឹងហើយ ធ្វើមិនដឹង អាហ្នឹងពិបាកណាស់ អាអ្នកចេះ ធ្វើអ្នកភ្លើ ពិបាកពន្យល់មែនទែន រាល់ថ្ងៃអ្នកចេះធ្វើភ្លើ ពិបាកពន្យល់ណាស់ ប៉ុន្តែអត់អីទេ តួនាទីរបស់យើងខ្ញុំ ពន្យល់អ្នកមិនចេះ ឱ្យលោកយល់ ហើយអ្នកចេះធ្វើភ្លើ ឱ្យធ្វើអ្នកចេះវិញ »

គួរជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងជូនជាតិមាតុភូមិ និងប្រជាជនខ្មែរ។ ព្រែកជីកនេះ គឺជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំងអាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនកសិផលនានាពីតាមបណ្តាខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។

គម្រោងព្រែកជីកនេះ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប មានប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងចំណាយទុនប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ១១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម