Connect with us

ព័ត៌មានជាតិ

សត្វ​សុនខ​(​ឆ្កែ​)​៥៨​ក្បាល​ ត្រូវ​បាន​អង្គការ​ទទួល​យក​ទៅថែ​ទាំបន្តហើយ​

បានផុស

នៅ

កម្លាំង​នគរបាល​ចរាចរ​ខេត្ត​សៀមរាប បាន​ប្រគល់​សត្វ​សុនខ​(​ឆ្កែ​)​ចំនួន​៥៨​ក្បាល​ទៅ​មន្ត្រី​ជំនាញ​និង​អង្គការ Four Paws យក​ទៅ​ថែរក្សា​បន្ត បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ព្រំ វិច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែកុម្ភៈ​នេះ​ថា ដោយមាន​ការ​គាំទ្រ​ពី​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​លោក​អភិបាលខេត្ត​សៀមរាប មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បានចេញ​សេចក្តីជូនដំណឹង លេខ​២៩​មក​ខ​.​សជណ ចុះ​ថ្ងៃទី០៦ ខែ​កក្កដា ​ឆ្នាំ​២០២០ ស្តីពី​ការ​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ-លក់ ពិឃាដ​សត្វ​សុនខ​(​ឆ្កែ​)​។

​សេចក្តីជូនដំណឹង​នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ពិសេស​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២៣ និង​១០​នាទី នៅ​ចំណុច​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ស៊ាំ​យ៉ុង ពណ៌​បៃតង​ចាស់ ពាក់​ស្លាក​លេខ ​ភ្នំពេញ​2S.2158 បើកបរ​ដោយ​ឈ្មោះ ផាត សៀង​ហាក់ ចេញពី​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះទៅ​ខេត្ត​កំពង់ចាម បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។ ​ដោយ​ពិនិត្យ​ឃើញ​ក្នុង​រថយន្ត​មាន​ដឹក​សត្វ​សុនខ ចំនួន​៥៨​ក្បាល​(​ញី​៣៨​ក្បាល​)​ ធ្វើ​អាជីវកម្ម​។​

ក្នុងនោះដែរ លោក​ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ជូនដំណឹង​ដល់​លោក​ ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែ​កុម្ភៈ ឆ្នាំ​២០២១​។​ លោក​បន្ថែម​ថា នៅ​ថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្ត​សៀមរាប សហការ​ជាមួយ​ក្រុមការងារ​អង្គការ Four Paws បាន​អនុវត្ត​វិធានការ​ថែទាំ​សុខភាព​សត្វ​សុនខ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​៥៨​ក្បាល (​ញី​៣៨​ក្បាល​)​នៅ​ស្ថាន​នី​យ ស្រាវជ្រាវ​ផលិតកម្ម និង​បសុព្យាបាល​សត្វ​ទឹក​វិល​។​ ជាមួយគ្នា​នោះ​ដែរ ប្រធាន​គម្រោង​នៃ​អង្គការ Four Paws បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤​នេះ​ថា អង្គការ Four Paws ជា​អង្គការ​មួយ​ដែល​មាន​ភារកិច្ច​គាំពារ​សត្វ​សុនខ​(​ឆ្កែ​) ហើយ​អង្គការ​បាន​សុំ​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​កិច្ច​ការថែទាំ​សត្វ​សុនខ​។​

ប្រធាន​គម្រោង​ដដែល​បាន​បន្ត​ថា ផែនការ​បន្ត​អង្គការ​បាន​យក​សត្វ​សុនខ​(​ឆ្កែ​)​ទាំងនេះ​ទៅ​ផ្ញើ​នៅ​ក្នុង​ស្ថានីយ ស្រាវជ្រាវ​ផលិតកម្ម និង​បសុព្យាបាល​សត្វ​ទឹក​វិល ជា​បណ្តោះអាសន្ន​សិន ក្នុងនោះ​យើង​បាន​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត និង ការពារ​ជំងឺ​DHPP,​ប្រើ​ថ្នាំ​កម្ចាត់​ចៃ ដោយ​Alprocide និង​ថ្នាំ​ទម្លាក់​ព្រូន​ដោយ​Canex/Mebendazole, – ចាក់ មីក្រូ​ឆី​ប​/Animal ID​។ ​ប្រធាន​គម្រោង​ដដែល បញ្ជាក់​ថា បច្ចុប្បន្ន​ខាង​អង្គការ​កំពុង​រក​ទីតាំង​សមរម្យ​ណាមួយ​ឲ្យ​សត្វ​សុនខ​(​ឆ្កែ​)​ទាំងនេះ ដើម្បី​ស្វែងរក​អ្នកស្ម័គ្រចិត្ត​ចង់​ចិញ្ចឹម​។ ទោះជា​យ៉ាង​នេះ​ក្តី គេ​សង្ឃឹមថា ការ​ធ្វើ​អាជីវកម្ម​សត្វ​សុនខ​(​ឆ្កែ​)​នឹង​ត្រូវ​បាន​កាត់បន្ថយ​ជា​បណ្តើរៗ ទៅតាម​សេចក្តី​ជូនដំណឹង​លេខ​២៩​មក​ខ​.​សជណ ចុះ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ​ឆ្នាំ​២០២០ ស្តីពី​ការ​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ លក់ ពិឃាដ​សត្វ​សុនខ​(​ឆ្កែ​)៕

អត្ថបទ៖ ​កុសល

សូមចុចអាន៖ ​អាជ្ញាធរ​ខណ្ឌដូនពេញប្រើធម៌ក្ដៅលើរថយន្តធុន​ធំ​ដែល​បើក​លើផ្លូវ​ហាមឃាត់​ចូល​ក្រុង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម