Connect with us

ព័ត៌មានជាតិ

ទឹកអូរត្រែង ឡើងពណ៌ខ្មៅ ដោយសារសហគ្រាសកែច្នៃផ្លែស្វាយ បង្ហូរទឹកកខ្វក់ចូល

បានផុស

នៅ

ចាប់​តាំងពី​ល្ងាច​ថ្ងៃ​ទី ៣ រហូតមកដល់​ព្រឹក​ថ្ងៃ​ទី ៤ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ ទឹកអូរ​ត្រែង បាន​ប្រែ​ពណ៌​ខុស​ពី​ធម្មតា ហើយ​ម្យ៉ាងទៀត​ដែល​នេះ​ជា​រដូវប្រាំង​ផង​គឺ​ទឹក​មាន​នៅ​បាត​អូរ​បណ្ដាល​ឲ្យ​ពណ៌​ឡើង​ខ្មៅ និង​មាន​ពុល​ត្រី​ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ថា អូរ​នេះ​មាន​ប្រភព​ចេញពី​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​ហូរ​កាត់​ភូមិ​ជាច្រើន​ក្នុងស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង កន្លងមក​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​អូរ​តែងតែ​យក​ទឹក​នេះ​ទៅ​ប្រើ​ប្រាស់ ឬក៏​ឲ្យ​សត្វ​ពាហនៈ​ផឹក​ផង​ដែរ។

លុះ​នៅ​ពេល​ថ្មីៗ នេះ ស្រាប់តែ​ទឹក​អូរ​ឡើង​ពណ៌​ខ្មៅ ថែមទាំង​មាន​ត្រី​ពុល ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ដួស​យក​ត្រី​ដើម្បី​ទុក​បរិភោគ គេ​មិន​ទាន់​ដឹង​ថា តើ​ទឹក​នេះ​មាន​សារធាតុ​គីមី​ដែរ​ឬ​យ៉ាងណា​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទូរសព្ទ​នៅ​ព្រឹក​នេះ​ដែរ លោក ផេង សិទ្ធី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដែល​បាន​ដឹកនាំ​ក្រុមការងារ និង​សហការ​ជាមួយ​លោក គុយ វ៉ាន់ណូ អភិបាលស្រុក​រតនៈមណ្ឌល បាន​បញ្ជាក់​ថា ក្រុមការងារ​របស់​លោក​បាន​ចុះទៅ​ដល់​ទីតាំង​សហគ្រាស​កែច្នៃ​ផ្លែ​ស្វាយ​ទាំងពីរ​ទីតាំង​ហើយ ដែល​ទីតាំង​ទី​មួយ នៅ​ក្នុង​ភូមិ​ស្វាយស និង​ទី​តាំង​ទីពីរ ក្នុង​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ដើម្បី​ពិនិត្យ​ទៅ​លើ​ទឹក​ទាំងនេះ។

លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់​ថា ក្រោយពី​បាន​ចុះ​ទៅ​ពិនិត្យ​គឺ​សហគ្រាស​ទាំងពីរ​កន្លែង​នេះ​បាន​ប្រើប្រាស់​ទឹក​ដើម្បី​លាង​សម្អាត​ផ្លែ​ស្វាយ​ផង និង​លាង​សម្អាត​សាច់​ស្វាយ​ផង ក្នុង​ការ​នាំចេញ​យក​ទៅ​ក្រៅ​ប្រទេស ឯ​កាកសំណល់​សំបក និង​គ្រាប់ស្វាយ ត្រូវ​បាន​ម្ចាស់​សហគ្រាស​ឲ្យ​កម្លាំង​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ជើងភ្នំ​វែង​ដែល​គ្មាន​មនុស្ស​រស់នៅ​គឺ​ស្ថិត​ក្នុង​ភូមិ​តា​ក្រក់។ ដូច្នេះ​ទឹក​ដែល​លាង​ស្វាយ​ទាំងនោះ ត្រូវ​បាន​គេ​បង្ហូរ​ចូល​ទៅ​អាង​ស្តុក ប៉ុន្តែ​នៅ​ពេល​នេះ​គឺ​ទឹក​អាង​ស្តុក​បាន​ហូរហៀរ​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​អូរ ម្យ៉ាងទៀត​កម្មករ​បាន​យក​រថយន្ត ត្រាក់ទ័រ ដែល​មាន​ប្រឡាក់​មក​លាង​សំអាត ដោយ​បង្ហូរទឹក​ទាំងនោះ​ចូល​ទៅ​ក្នុង​អូរ ទើប​បង្ក​ឲ្យ​ទឹកអូរ​ឡើង​ពណ៌​ខ្មៅ​តែម្ដង។

លោក​បាន​បន្ថែម​ថា នៅ​ពេលនេះ​ក្រុមការងារ​របស់​លោក​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​សហគ្រាស​ទាំងពីរ​កន្លែង​នេះ​ហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ហូរ​ចូល​ទៅ​ក្នុង​អូរ​បែបនេះ​តទៅទៀត​នោះ​ទេ ព្រោះ​បើ​មិន​ដូច្នេះ​ទេ លោក​នឹង​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ឬក៏​អាច​ផ្អាក​ទីតាំង​មិន​ឲ្យ​ដំណើរការ​តទៅទៀត ដោយ​ម្ចាស់​ទីតាំង​ទាំងពីរ​បាន​ទទួល​យក​សំណើ និង​ការណែនាំ​ទាំងនេះ​រួច​ហើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​ក្រសួងការបរទេសរុស្ស៊ី ចោទ​ អ៊ុយក្រែន​ជួញដូរ​សរីរាង្គ​គ្រឿងក្នុង​មនុស្ស​​​​​

សុខភាព៥៨ នាទីutes មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានជាតិ៥៩ នាទីutes មុន

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ទិត្យ វិច្ឆិកា ហួសចិត្ត ក្រោយមានការយល់ច្រឡំថា លោកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត យប់មិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

សន្តិសុខសង្គម២៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម