Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យមាន​សមត្ថភាពលើសគេ នឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង បាន​គូស​បញ្ជាក់​ថា បេក្ខជន​ប្រឡង​ចូល​គ្រូបង្រៀន​អនុវិទ្យាល័យ​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​លើស​គេ នឹង​ទទួល​បាន​ជោគជ័យ​លើ​ការ​ប្រឡងប្រជែង​នេះ ហើយ​នឹង​ក្លាយ​ជា​មន្ត្រីរាជការ​ស៊ីវិល​ដ៏​មាន​គុណភាព​របស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃ​ទី ០៤ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា នៅ​ក្រៅ​មណ្ឌល​ប្រឡង មិន​ថា​អាកាសធាតុ​ក្តៅ​យ៉ាងណា ក៏ ឪពុកម្ដាយ អាណាព្យាបាល រង់ចាំ​លើក​ទឹកចិត្ត​បេក្ខជន​ដែល​កំពុង​ប្រឡងប្រជែង​នៅ​ខាង​ក្នុង​មណ្ឌល ប្រកប​ដោយ​ក្តី​ស្រឡាញ់។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​បន្ត​ថា សូម​អាណាព្យាបាល​បេក្ខជន​ប្រឡង​ចូល​គ្រូបង្រៀន​អនុវិទ្យាល័យ​ទាំងអស់ ទុកចិត្ត​លើ​ប្រព័ន្ធ​ប្រឡងប្រជែង ហើយ​សូម​កុំ​មាន​ការ​ព្រួយបារម្ភ​លើ​ភាព​មិន​ប្រក្រតី​ណាមួយ​ជុំវិញ​ការ​ប្រឡង។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​គូស​បញ្ជាក់​ដែរ​ថា «ប្អូនៗ ក្មួយៗ ជា​បេក្ខជន​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​លើស​គេ នឹង​ទទួល​បាន​ជោគជ័យ​លើ​ការ​ប្រឡងប្រជែង​នេះ ហើយ​នឹង​ក្លាយ​ជា​មន្ត្រីរាជការ​ស៊ីវិល​ដ៏​មាន​គុណភាព​របស់​កម្ពុជា»។

សូម​បញ្ជាក់​ថា ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រព្រឹត្ត​ទៅ​មាន​រយៈពេល ៤ ថ្ងៃ ជាប់គ្នា គឺ ចាប់ពី​ថ្ងៃ​ទី ២ ដល់​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២៤ មណ្ឌល​ប្រឡង​ស្ថិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​សាលា​ភូមិន្ទ​រដ្ឋបាល៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម