ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ភ្លេងកាយរឹទ្ធិ ជាវិធីសាស្ត្រអប់រំបែបកាយរឹទ្ធិកម្ម រួមចំណែកអភិវឌ្ឍន៍កុមារ និងយុវជន ឱ្យមានសក្ដានុពលពេញលេញ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានលើកឡើងថា ភ្លេងកាយរឹទ្ធិ គឺជាវិធីសាស្ត្រអប់រំបែបកាយរឹទ្ធិកម្ម ដែលរួមចំណែកអភិវឌ្ឍន៍កុមារ និងយុវជន ឱ្យមានសក្ដានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវ និងទៅជាសមាជិកសកម្មតាមមូលដ្ឋានរស់នៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។

ថ្លែងក្នុងការបើកការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី ១ ក្រោមប្រធានបទ“ភ្លេងក្នុងសន្តិភាព” កាលពីថ្ងៃទី ០៣ ឧសភា នៅកីឡដ្ឋានអូឡាំពិក លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រុមភ្លេងកាយរឹទ្ធិ គឺជាវិធីសាស្ត្រហ្វឹកហ្វឺនលំហាត់របៀបកាយរឹទ្ធិកម្ម បញ្ជាសណ្ដាប់ធ្នាប់ប្រព័ន្ធកងល្បាត និងដំណើរព្យុហយាត្រាប្រកបដោយភាពទាក់ទាញដល់កុមារ យុវជន និងមានចំណាប់អារម្មណ៍ក្នុងស្រទាប់មហាជន ដើម្បីគាំទ្រចលនាកាយរឹទ្ធិ ហើយតាមរយៈកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងផលិតបាននូវធនធានក្រុមភ្លេងកាយរឹទ្ធិឱ្យមានសក្ដានុពលពេញលេញលើបំណិនសម្បទាខាងផ្នែកកាយសម្បទា មានសុខភាពល្អ វិជ្ជាសម្បទា ចរិយាសម្បទា ជំនាញទន់ បំណិនជីវិត បំណិនច្នៃប្រឌិត មានសមត្ថភាពរស់នៅ និងធ្វើការជាក្រុមមានបំណិនផ្នែកតន្ត្រី និងសិល្បៈ និងមានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមសកម្មភាពក្នុងសហគមន៍របស់ខ្លួន។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ចំពោះការជ្រើសរើសប្រធានបទ នៃការរៀបចំការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី ១ ក្រោមប្រធានបទ “ភ្លេងក្នុងសន្តិភាព” នាពេលនេះ គឺដើម្បីឧទ្ទិសដល់សន្តិភាព ឧទ្ទិសដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច បានខិតខំប្រឹងប្រែងក្នុងការបង្រួបបង្រួមជាតិនាំមកនូវសុខសន្តិភាពដល់កម្ពុជា។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះឧទ្ទិសនូវសមិទ្ធផលដ៏ត្រចះត្រចង់នាពេលនេះជូនចំពោះ សម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធានកាយរឹទ្ធិជាតិកម្ពុជា ព្រមទាំងកាយរឹទ្ធាចារ្យទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និង ពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុចលនាកាយរឹទ្ធិជាតិកម្ពុជា និងបានបង្កើតឡើងនូវក្រុមភ្លេងកាយរឹទ្ធិគ្រប់ទម្រង់ និងដ៏សម្បូរបែប នាពេលកន្លងមកនេះ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការរៀបចំការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិនាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យក្មួយៗ និងប្អូនៗ កាយរឹទ្ធិទាំងអស់ ឱ្យចូលរួមក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតី នៅក្នុងវិស័យអប់រំ ជាពិសេសគឺការបន្តពង្រឹងអភិបាលកិច្ចសាលារៀន ការបង្កើនកម្មវិធីក្រៅម៉ោងសិក្សា ការលើកកម្ពស់សុខភាពសិក្សា និងការលើកកម្ពស់ភាពជាដៃគូរបស់សហគមន៍ដើម្បីការអប់រំ ដែលក្នុងន័យនេះ ក្មួយៗ កាយរឹទ្ធិទាំងអស់ ត្រូវចូលរួមអនុវត្តនូវកម្មវិធីកាយរឹទ្ធិ ក៏ដូចជាកម្មវិធីក្រៅម៉ោងសិក្សា រៀនសូត្រ ហ្វឹកហាត់ភ្លេង ដែលជាសកម្មភាពក្រៅម៉ោងសិក្សា ជាពិសេសកាយរឹទ្ធិមានតួនាទីនៅក្នុងការចូលរួមក្នុងការអប់រំមិត្តភ័ក្ដិ ក៏ដូចជានៅក្នុងការចូលរួមលើកកម្ពស់ការងារសង្គមថែមទៀតផង។

គួរបញ្ជាក់ថា ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី ១ ក្រោមប្រធានបទ “ភ្លេងក្នុងសន្តិភាព” ដោយមានក្រុមភ្លេងកាយរឹទ្ធិចំនួន ៨ ក្រុមមកពី ៦ រាជធានី/ខេត្ត ចូលរួមប្រកួតរួមមាន ៖ ១.រាជធានីភ្នំពេញ ចំនួន ៣ ក្រុម គឺក្រុម នៃកងឯកភាពវិទ្យាល័យវត្តកោះ វិទ្យាល័យបាក់ទូក និងក្រុមវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ, ២.ខេត្តកណ្តាល មាន ១ ក្រុម, ៣.ខេត្តសៀមរាប មាន ១ ក្រុម, ៤.ខេត្តឧត្តរមានជ័យមាន ១ ក្រុម, ៥.ខេត្តកោះកុង មាន ១ ក្រុម និង៦.ខេត្តរតនគិរី មាន ១ ក្រុម៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច