ព័ត៌មានជាតិ
មន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យនាំគ្នាចូលរួមចាក់វ៉ាក់សាំងដើម្បីបង្ការជំងឺកូវីដ១៩
រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសថៃបានដំណើរការរដោយលូននៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ៤ទីតាំងក្នុងនោះមានអ្នកចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក ក្រុមការងារ បានចូលរួមក្នុងយុទ្ធនាការមុនគេ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដែលបានចាក់វ៉ាក់សាំងខ្លួនលោកដែរនោះបានឲ្យដឹងថា ដំណើរការដំបូងនៃយុទ្ធនាការនេះ បានប្រព្រឹត្តទៅដោយរលូន ចំណែកលោកវេជ្ជបណ្ឌិត ចន្ទវិឌ្ឍី ណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន បានឲ្យដឹងថាទីតាំង បុគ្គលិកបម្រើការនិងទីតាំងបានរៀបចំរួចហើយដំណើរការប្រព្រឹត្តទៅដូចការគ្រោងទុក ទីតាំងដែលបើកផ្តល់ការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមបង្ការជំងឺកូវីដ.១៩ លើកដំបូងនៅខេត្តបន្ទាយមានជ័យនោះ មានបួនទីតាំងគឺ ១មន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី ២នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ៣មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត និង៤មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ៕
អត្ថបទ ៖ វ៉ាន់ ណាង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ