Connect with us

ព័ត៌មានជាតិ

មួយថ្ងៃ​ដើរ​ជាង ៣០ គីឡូម៉ែត្រ សំលៀងកាំបិតក្លែមធុងបាសរកចំណូលផ្គត់ផ្គង់គ្រួសារ

បានផុស

នៅ

ជារៀងរាល់ថ្ងៃបុរសវ័យកណ្តាលម្នាក់ ស្លៀកពាក់ប្លែកពីគេអាវដៃវែងក្រៅ និងអាវយឺតខាងក្នុងស្លៀកខោ​បាត់ជើង​ធំ​និងមាន​រូបបេះដូងនៅកំប៉េះគូទ និងបង់កកន្សែង​ចាកចេញពីផ្ទះជួលមួយកន្លែងនៅ​ម្តុំផ្សារព្រៃទាក្នុង​សង្កាត់ចោមចៅ​៣ ខណ្ឌពោធិ៍សែនជ័យ ជាមួយនឹងធុងបាសមួយគូនិងឧបករណ៍សំលៀងកាំបិតមានទឹកនិងសាប៊ូអូសតាម​ដងផ្លូវនានាដើរសំលៀង​កាំបិតតាមភូមិ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ឈ្មោះ ធារី មានអាយុ ៤៥ ឆ្នាំមកពីខេត្តស្វាយរៀងបាន​ប្រកបមុខរបសំលៀងកាំបិតនេះរយៈពេល ២០ ឆ្នាំមកហើយ ដោយពីដំបូងមកភ្នំពេញធ្វើការសំណង់ទេ ដោយសាររកលុយមិនសូវបាន ហើយពិបាក​បើក​លុយធ្វើការក៏បានសម្រេចចិត្តប្តូរមកប្រកបមុខរបររដើរសំលៀងកាំបិត​តាមភូមិវិញ។

ពីដំបូងឡើយលោកដើរតាមផ្ទះប្រជាពលរដ្ឋគ្រប់ច្រកល្ហក ដើម្បីសួរអ្នកភូមិដែលត្រូវការសំលៀងកាំបិត។ បន្ទាប់មកទៀតបាន​ថតសំលេងដាក់កូនមេក្រូស្រែកតាមផ្លូវបាន ១ ទៅ ២ ឆ្នាំ បានដូរប្រើកូនធុងបាសស្ពានពីក្រោយ ក៏បានដូរទៅ​ធុង​បាស​ធំទម្ងង់ ៣០ ទៅ ៤០ គីឡូតម្លៃជាង ១០០ ដុល្លារ ដើម្បីឱ្យបានឮជាងមុនឱ្យអ្នកចង់សំលៀងកាំបិតបានដឹងតត្រៀមសំលៀង។

ក្រោយមកទៀតលោកក៏បានប្តូរទិញធុងបាសធំអូសវិញតម្លៃ ៥៥០ ដុល្លារ ដើម្បីទាក់ទាញអ្នកសំលៀងកាំបិតចង់ស្តាប់​ចម្រៀងហើយបើគេកម៉្មង់ច្រៀង លោកក៏ច្រៀងដែរតែត្រូវថែមលុយទៅតាមសន្តានចិត្តជ្រះថ្លា ដោយមិនមានការកំណត់នោះទេ។

ក្រៅពីចាក់កំដរសំលៀងកំបិត លោកក៏ជួលសម្រាប់ពិធីជប់លៀងឬខួបកំណើតលក្ខណៈគ្រួសារឬកន្លែងផឹកស៊ី​តាមផ្ទះដោយ ១ ម៉ោងតម្លៃ ១៥ ០០០ រៀលនិង ១ ថ្ងៃ ១០ ម៉ឺនរៀល ខណៈពិធីបុណ្យចូលឆ្នាំកន្លងទៅលោករកចំណូលបាន​១៥ ម៉ឺនរៀលផងដែរ។

លោក ឈ្មោះ ធារី បាន​បញ្ជាក់ថា ក្រៅពីដាក់ធុងបាស លោកក៏មានគំនិតធ្វើអ្វីផ្សេងៗដើម្បីទាក់ទាញអ្នកសំលៀងកាំបិតដោយ​​បានកាត់ខោប្លែកពីគេមានជើងធំ និងមានរូបបេះដូងនៅពីក្រោយដូចនាយក្រឹម និងនាយកុយ ធ្វើឱ្យអ្នកភូមិចាប់អារម្មណ៍។ មុខ​របរ​សម្រាប់​ចិញ្ចឹម​ជីវិតនេះ​ពោលក្នុង ១ ថ្ងៃ លោកអាចរកចំណូលបានជាមធ្យមពី ៣ ទៅ ៤ ម៉ឺនរៀល ហើយការប្រកបមុខរបរសំលៀងកាំបិត​នេះ លោកមិនដែលមានជំងឺអ្វីធ្ងន់ធ្ងរនោះទេព្រោះក្នុង ១ ថ្ងៃលោកបានដើរពី ៣០ ទៅ ៤០ គីឡូ ដែល​បានជួយលោកមានសុខភាពល្អហូបបាយបានសម្រាន្តលក់ស្រួល ចៀសវាងនូវជំងឺដង្កាត់ផ្សេងៗ។

លោកបានបន្ថែមថា ការដើរសំលៀងកាំបិតបើនៅរដូវប្រាំងរកចំណូលបានច្រើនជាងនៅរដូវវស្សា មានភ្លៀងធ្លាក់តែលោកនៅតែតស៊ូមិនរាថយដែរដើម្បីគ្រួសារ។

នៅពេលសួរថា តើលោមានបំណងចង់ផ្លាស់ប្តូរអាជីពនេះទេ លោក​បាននិយាយថា «ជាធម្មតាការប្រកបមុខរបរយូរឆ្នាំដូចជា​ដើរ​សំលៀងកំាបិតនេះក៏មានការធុញទ្រាន់ដែរ ហើយក៏ចង់ឈប់សម្រាកដែរតែមិនដឹងរកការងារអី​មកជំនួសព្រោះ​វា​ជួយផ្គតើផ្គង់គ្រួសារបានល្អប្រសើរដែរ។ អីចឹងចេះតែស៊ូទ្រាំទៅទម្រាំដល់ថ្ងៃណាដែលធ្វើមិនកើតចាំគិតទៀត»។

ទោះបីជាលោកជោគជ័យនឹងការងារប្រចាំថ្ងៃប៉ុន្តែចំពោះជីវិតគូវិញលោកបានបរាជ័យដោយប្រពន្ធមុនលោកបានលះលែងគ្នាដោយបន្សល់ទុកនូវកូន ៣ នាក់ហើយលោកក៏យកប្រពន្ធក្រោយមួយទៀតតែមិនមានកូនទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣២ នាទីutes មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៥១ នាទីutes មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

កីឡា២ ម៉ោង មុន

Kaka ថា ខ្លួន​ឈ្នះ​ World Cup គ្មាន​អ្វី​អស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរកិច្ចការនារី​ខេត្តកោះកុង ប្ដេជ្ញា​ពង្រឹង​ការ​បណ្តុះ​បណ្តាលប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និង​កុមារី ដើម្បី​ចូល​រួម​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម