ព័ត៌មានជាតិ
ប ស ស ប្រកាសឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះការឆបោករបស់ក្រុមជនអណាមិកតាមរយៈបង់ភាគទាន
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានប្រកាសដល់សាធារណៈជនពិសេសបងប្អូនដែលជាសមាជិក ប.ស.ស.
ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោករបស់ក្រុមជនអណាមិកតាមរយៈការបង់ភាគទាន។

បើតាម ប.ស.ស.បានបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។ ប ស ស សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការឆបោករបស់ក្រុមជនអណាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។
ប.ស.ស. បានបន្ថែមថា សម្រាប់បងប្អូនសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ “ប.ស.ស. បង់ភាគទានស្វ័យនិយោជន៍ ” ឬជាភាសាអង់គ្លេស “NSSF Self Employed” ហើយប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចខាងលើទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ ដូច្នេះ សូមកុំចុចបង់ព្រោះជាការឆបោករបស់ក្រុមជនអណាមិក។សម្រាប់មានចម្ងល់ផ្សេងៗ ឬមានការសង្ស័យណាមួយ សូមលោកអ្នកខលមកលេខ ១២៨៦ ឬ ១២៩៧ ឬអាចឆាតមកកាន់ Facebook Page ប.ស.ស. ឬតាមរយៈ Telegram Group ផ្លូវការរបស់ ប.ស.ស.។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ករណីឆបោកនេះបានបង្កឱ្យមានភាពភាន់ច្រឡំ និងបង្កើតឱ្យមានសេចក្តីមិនទុកចិត្តមកលើ ប.ស.ស.ហើយការក្លែងបន្លំនេះបង្កឱ្យមានភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព ប.ស.ស.ជាពិសេសបងប្អូនដែលជាសមាជិក ប.ស.ស. ផ្ទាល់តែម្តង។
លោកបានបន្ថែមថា ពាក់ព័ន្ធករណីខាងលើនេះ ប.ស.ស.បាននឹងកំពុងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីចាត់វិធានការនីតិវិធីតាមផ្លូវច្បាប់និងស្រាវជ្រាវរកជនឆបោកខាលើមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?