Connect with us

ព័ត៌មានជាតិ

ផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងស្រុកចំនួនពីរនៃខេត្តបាត់ដំបងរងការវាយប្រហារដោយខ្យល់កន្ត្រាក់

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងស្រុកគាស់ក្រឡ និងស្រុកសំពៅលូន ត្រូវបានភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់បំផ្លាញដួលរលំ និងប៉ើងស័ង្កសីរប៉ាត់រប៉ាយពេញវាលស្រែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានបង្កឲ្យមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ លើកស្រុកគាស់ក្រឡ និងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះស្រុកគាស់ក្រឡប៉ពាល់ផ្ទះពលរដ្ឋសរុបចំនួន១០ខ្នង និងស្រុកសំពៅលូន ប៉ះពាល់ផ្ទះពលរដ្ឋមួយចំនួនក្នុងឃុំ ចំនួន៣ គឺឃុំតាស្ដា ឃុំសំពៅលូន  និង ឃុំអង្គរបាន។ 

នៅក្នុងនោះដែរគឺ ឃុំតាស្ដាខូចខាតដល់លំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន២ ខ្នង ផ្ទះសាងសង់អំពីឈើ ប្រកដំបូលស័ង្កសី គឺរបើករបាញគ្មានសល់។ឃុំ សំពៅលូន ខូចខាតដល់លំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ២ ខ្នង ដែលផ្ទះសាងសង់ អំពីឈើ ប្រកដំបូលស័ង្កសី និងខូចខាតគ្មានសល់។ ឃុំអង្គរបាន  ខូចខាតផ្ទះពលរដ្ឋ ១ ខ្នង របើកស័ង្កសី និង ក្តារជញ្ជាំង គ្មានសល់ ប៉ុន្តែជាសំណាងល្អគឺពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ១ ម៉ោង មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម