ព័ត៌មានជាតិ
ផ្សារទួលទំពូង ថយចុះភ្ញៀវជាង៧០ភាគរយ ក្រោយផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ
ភ្ញៀវចេញចូលផ្សារទួលទំពូង បានថយចុះប្រមាណជា ៧០ភាគរយ ក្រោយការផ្ទុះកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈដែលអាជីវករលក់ដូរ នៅក្នុងផ្សារបានបើកតូបលក់ដូរប្រមាណជា៨៥ភាគរយ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង ខណៈដែលលោកដឹកនាំមន្ត្រី ក្នុងជួរគណៈកម្មការផ្សារចុះផ្សព្វផ្សាយនិងចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះ ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់គ្នា។
លោក ចំរើន សុខលីម បានបញ្ជាក់ឲ្យដឹងថា ក្រោយផ្ទុះឡើងនូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈបានធ្វើឲ្យភ្ញៀវ ដែលចេញចូលផ្សារទួលទំពូងបានធ្លាក់ចុះប្រមាណជា ៧០% ។ ចំណែកបងប្អូនអាជីវករ បានបើកតូបលក់ប្រមាណជា៨៥ភាគរយ។
លោក ចំរើន សុខលីម បានអះអាងថា ការធ្លាក់ចុះភ្ញៀវរហូតដល់ប្រមាណ៧០ភាគរយនេះ លោកបានលើកឡើងជាហេតុផលថា មុនបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម គឺភ្ញៀវបានចេញ ចូលផ្សារយ៉ាងច្រើនកុះករ ហើយក្រោយពីវិធីចូលឆ្នាំចិន វៀតណាមបានបញ្ចប់ទៅ ភ្ញៀវដែលចេញ ចូលក្នុងផ្សារក៏បានថយចុះមួយកម្រិត។ ប៉ុន្តែក្រោយពីផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះទៀត ភ្ញៀវចេញចូលផ្សារ បានថយចុះយ៉ាងខ្លាំងតែម្តង ពោលគឺថយចុះប្រមាណជា៧០ភាគរយ។
ពាក់ព័ន្ធនឹងសកម្មភាពចុះចែកម៉ាសជូនប្រជាពលរដ្ឋនិងអាជីវករនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះ លោកចំរើន សុខលីម បានបញ្ជាក់ថា នៅផ្សារទួលទំពូងមានច្រកចេញចូល ក្នុងផ្សារចំនួន១៦ច្រក ហើយទាំង១៦ច្រកនេះ គណៈកម្មការផ្សារ បានដាក់ អាល់កុលនិងម៉ាស៊ីនវាស់កម្ដៅ ព្រមទាំងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ចំនួន៤ទៀតក្នុងមួយច្រក ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោកចំរើន សុខលីម ក៏បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំនិងបីការពារ។ បើមានអាជីវករណាម្នាក់មានបញ្ហាជំងឺកូវីដ-១៩ នោះផ្សារទាំងមូលត្រូវប្រឈមនឹងការបិទអាជីវកម្មហើយ។ ដូច្នេះទេ លោកសូមឲ្យបងប្អូនអាជីវករទាំងអស់ចូលរួមបង្ការនិងទប់ស្កាត់កូវីដ-១៩នេះទាំងអស់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ អាជ្ញាធរនិងពលរដ្ឋច្បារអំពៅស្រុះគ្នាពាក់ម៉ាស់ ការពារកូវីដ១៩
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់