ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី បន្តតាមដានគ្រប់ជំហាន ទោះគ្មានវត្តមានក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងចូលគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានបញ្ជាក់ថា ទោះមិនមានវត្តមានផ្ទាល់ក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងចូលគ្រូអនុវិទ្យាល័យ នៅមណ្ឌលកំណែក៏ពិតមែន តែ ឯកឧត្ដម នៅបន្តតាមដានគ្រប់ជំហានពីខេត្តសៀមរាប។

នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា «ទោះមិនមានវត្តមានផ្ទាល់ក្នុងដំណើរការកែសន្លឹកកិច្ចការនៅមណ្ឌលកំណែក៏ពិតមែន ខ្ញុំ នៅបន្តតាមដានគ្រប់ជំហានពីខេត្តសៀមរាប»។
ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ទៀតថា នាវេលាម៉ោង ៧ និង ១៥ នាទី ព្រឹកនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្ដើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ កន្លងមក។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា ដោយសារមានភារកិច្ចជាអធិបតី នៃសិក្ខាសាលាថ្នាក់តំបន់ និងបេសកកម្មក្នុងក្របខណ្ឌគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ នៅខេត្តសៀមរាប ព្រឹកនេះ ឯកឧត្ដម មិនមានវត្តមានបើកសន្លឹកកិច្ចការសម្រាប់ដំណើរការកំណែដូចសព្វមួយដងនោះទេ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ទោះបីជាយ៉ាងនេះក្តី ឯកឧត្ដម និងក្រុមការងារ នៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ដំណាក់កាលទាំងអស់ នៃដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនពីចម្ងាយ។

គួរជម្រាបថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញមានវត្តមាន ៤ ថ្ងៃពេញ ដើម្បីដឹកនាំ តាមដាន និងត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ចាប់តាំងពីថ្ងៃទី ២ រហូតមកដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤។ ទន្ទឹមនោះ ឯកឧត្ដម ក៏បានអញ្ជើញមានវត្តមាន តាំងពីព្រឹក រហូតដល់ពេលរសៀល រយៈពេល ៤ ថ្ងៃពេញ ដើម្បីជ្រើសរើសវិញ្ញាសាសម្រាប់ការប្រឡងប្រជែង ក៏ដូចជា ដឹកនាំ តាមដាន ត្រួតពិនិត្យ វឌ្ឍនភាព នៃដំណើរការប្រឡង។
បន្ថែមលើវត្តមាន នៃការអញ្ជើញជ្រើសរើសវិញ្ញាសានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចុះត្រួតពិនិត្យតាមបណ្ដាមណ្ឌលនីមួយៗ រួមមាន តាមបន្ទប់ប្រឡង និងចំណុចពាក់ព័ន្ធផ្សេងៗ ទៀត ដើម្បីធានាទៅដល់ដំណើរការ នៃការប្រព្រឹត្តទៅ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញសាកសួរសុខទុក្ខទៅដល់អាណាព្យាបាល សាច់ញាតិរបស់បេក្ខជនដែលបានរង់ចាំលើកទឹកចិត្តបេក្ខជននៅក្រៅមណ្ឌលប្រឡងផងដែរ៕
អត្ថបទ ៖ ពិសី



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ